ឃាត់ខ្លួន​ស្ត្រី​មុខសញ្ញា​គ្រឿងញៀន​ដកហូត​ថ្នាំ​ញៀន​៥០​គ្រាប់​

​ ​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​ស្ត្រី​សង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំ​ញៀន​ត្រូវ​បាន​នគរបាល​ក្រុង​សិរី​សោ​ ភ័​ណ​ល្បាត​នៅ​ពេល​យប់​ឃាត់​ហៅ​សាកសួរ​ហើយ​ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​សមត្ថកិច្ច​ ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​៥០​គ្រាប់​ដាក់​ជាប់​និង​ខ្លួន​ខណៈ​ស្ត្រី​ រូប​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទំនងជា​កាន់​ថ្នាំ​ញៀន​យក​លក់​ទៅ​ឱ្យ​អ្នក​ដទៃ​។​

ការ​ ចាប់​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​សមត្ថកិច្ច​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវលំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​សែ​សិន​សង្កាត់​អូរ​អំបិល​ ក្រុង​ សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​ស្ត្រី​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ចាន់​ សុខា​ អាយុ​២៩​ឆ្នាំ​ មានមុខ​របរ​មិន​ពិតប្រាកដ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​សែ​សិន​ សង្កាត់​អូរ​ងំ​បិ​ល​ ក្រុង​សិរី​ សោភ័ណ​ ។​

​លោក​វរសេនីយ៍ត្រី​ ស៊ីវ​ សុ​ជាតិ​ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ឱ្យ​ ដឹង​ថា​៖​ស្ត្រី​សង្ស័យ​ឈ្មោះ​ ចាន់​ សុខា​ ជា​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុង​ ក្រុង​ សិរី​សោភ័ណ​ហើយ​ ស្ត្រី​រូប​នោះ​កន្លង​មក​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​ប៉ុន្តែ​រាល់​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​របស់​ស្ត្រី​រូប​នោះ​ គឺ​មាន​ជំនាញ​បិទ​បាំង​ពី​ សមត្ថកិច្ច​ចាប់​ភ​ស្ថុ​តាង​មិន​បាន​។​ទើប​នៅ​យប់មិញ​នេះ​សមត្ថកិច្ច​ប្រទះ​ឃើញ​គាត់​ដើរ​នៅ​ពេល​យប់​ហើយ​នៅ​ពេល​នោះ​គាត់​ឃើញ​សមត្ថកិច្ច​ហាក់បី​មាន​កាយវិកា​លាក់លៀម​ សមត្ថកិច្ច​ សង្ស័យ​ហៅ​ឱ្យ​ឈប់​ហើយ​ធ្វ​ការ​សាកសួរ​និង​ឆែកឆេរ​ករ​ឃើញ​ថ្នាំ​ញៀន​ដាក់​ជាប់​និង​ខ្លួន​ចំនួន​៥០​គ្រាប់​។​បន្ទាប់​មក​សមត្ថកិច្ច​ក៏​ចាប់​បញ្ជូន​ស្ត្រី​សង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ ដើម្បី​យក​មក​សាកសួរ​បន្ត​។​

​លោក​អធិការ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​សង្ស័យ​បាន​ឆ្លើយ​សារភាព​គឺ​ថ្នាំ​ញៀន​ទាំងនោះ​នាង​ទទួល​ពី​អ្នក​រត់​ម៉ូតូឌុប​យក​មក​ឱ្យ​ខ្លួន​ដើម្បី​យក​ទៅ​លក់​ចែកចាយ​បន្ត​។​ថ្នាំ​ញៀន​ទាំងនោះ​ដែរ​ជា​របស់​ជីដូន​នាង​ដែល​បាន​ផ្តល់​ផ្គត់ផ្គង់​ឱ្យ​លក់​ទៅ​អតិថិជន​កំ​ម៉​ង់​ទិញ​។​ឆ្លង​តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​សង្ស័យ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ឃាត់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន​នេះ​បន្ថែម​ទៀត​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ត​។​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​និង​វត្ថុ​តាង​ថ្នាំ​ញៀន​នគរបាល​ក្រុង​ សិរី​សោភ័ណ​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាម់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ យក​ទៅ​ចាត់ចែង​តាម​នីតិ​វី​ច្បាប់​៕​

IMG_0410
IMG_0409

Loading...

Leave a Reply

Your email address will not be published. Required fields are marked *