ឃាត់ខ្លួន​ស្ត្រី​មេការ​ហាង​ខារ៉ាអូខេ​ម្នាក់​ និង​ជនសង្ស័យ​២​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ខេត្តបន្ទាយមានជ័យ​៖​ ជនសង្ស័យ​គ្រឿងញៀន​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ សហការ​និង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ ជា​បន្តបន្ទាប់​និង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ខណៈ​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​ខុសច្បាប់​។​

​នគរបាល​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​នៅ​ក្រុង​ ប៉ោយ​ប៉ែ​ត​ធ្វើ​ឡើង​ក្រោម​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​សម្របសម្រួល​ចុះ​បង្ក្រាប​ឆែកឆេរ​ពី​ លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​ជនសង្ស័យ​ទាំង​៣​នាក់​ ត្រូវ​ បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ និង​ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ​ ធិ​ន​ ស៊ិ​ន​ដេ​ត​ នាយការិយាល័យ​នគរបាល​ ប្រឆាំង​គ្រឿង​ ញៀន​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​៖​សមត្ថកិច្ច​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សម្រេច​បាន​នៅ​ ពេល​នេះ​ដោយ​ប្រើប្រាស់​វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ ក្រោយ​ពី​ទួល​ព័ត៌មាន​ពី​ ប្រជា​ពល​ រដ្ឋ​រាយការណ៍​នូវ​សកម្មភាព​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​របស់​ជនសង្ស័យ​ ទាំងនោះ​។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ហង្ស​ សុ​គា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ប្រកប​មុខរបរ​រត់​ម៉ូតូឌុប​ នៅ​ចំណុច​ ភូមិ​គីឡូម៉ែត្រ​លេខ​៤​ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៤​កូន​ថង់​តូច​ និង​កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​ ។​ឆ្លង​តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​ ហង្ស​ សុខ​គា​ នេះ​ រួច​មក​ សមត្ថកិច្ច​ក៏​បន្ត​ចេញ​ទៅ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជន​ សង្ស័យ​២​នាក់​ទៀត​នៅ​ ចំ​ណុ​បន្ទប់​ ជួល​មួយ​កន្លែង​ក្នុងភូមិ​អូរ​ជ្រៅ​ មានឈ្មោះ​ សាត​ សីហា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ប្រកប​មុខ​ របរ​មិន​ពិតប្រាកដ​ និង​ឈ្មោះ​ សុខ​ ស្រី​រ័​ត្ន​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ប្រកប​ មុខរបរ​មេកា​ ហាង​ខារ៉ាអូខេ​ ។​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​៥​កូន​ ថង់​និង​ថ្នាំ​ញៀន​មេ​តំ​ហ្វ​តា​មីន​WY១​គ្រាប់​កន្លះ​និង​ដកហូត​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​ទៀត​ផង​ដែរ​។​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ដែល​សមត្ថកិច្ច​ដកហូត​បាន​សរុប​ចំនួន​៩​កូន​ថង់​តូច​ស្មើ​ និង​ទម្ងន់​២៧.៩​ក្រាម​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ នេះ​សមត្ថកិច្ច​ជំនាញ​បាន​អនុវត្ត​តាម​គោល​ការ​នៃ​ផែន​ដាក់​ចេញ​ដោយ​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ចេញ​ប្រ​តិ​តប​ត្តិ​ការ​បង្ក្រាប​ទ​ប​ល្មើស​គ្រឿងញៀន​បានជា​ច្រើន​លើក​ក្នុង​នោះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​បាន​ថ្នាំ​ញៀន​ជា​បន្តបន្ទាប់​។​ប្រតិបត្តិការ​នេះ​ដើម្បី​ បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឱ្យ​មាន​ប្រសិទ្ធ​ ភាព​ក្នុង​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​។​

​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៣​នាក់​ខាងលើ​រួម​និង​វត្ថុ​តាង​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នេះ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​យក​ទៅ​ ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ​៕

chika (1)
chika (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *