ឃាត់ខ្លួន​ស្ត្រី​ម្នាក់​មក​សួរនាំ ទាក់ទង​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ឆបោក​រឿង​រត់​ការដក​ចៅហ្វាយក្រុង​ប៉ោយប៉ែត​

​ប៉ោយប៉ែត ៖ ស្ត្រី​ម្នាក់​ដែល​គេ​ហៅ​ត្រឹម​ឈ្មោះថា ចែ​បារាំង ត្រូវបាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៦ មករា នេះ ដើម្បី​ធ្វើការ​សួរនាំ​ពាក់ព័ន្ធ​នឹង​ការប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ និង​ករណី​សង្ស័យ​ឆបោក​រឿង​រត់ការ​ប្រុង​ដក​លោក ង៉ោ ម៉េង​ជ្រួ​ន ចៅហ្វាយក្រុង​ប៉ោយប៉ែត។

​បើតាម​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ពិតជា​មានការ​ឃាត់ខ្លួន​ស្ត្រី​ដែល​ឈ្មោះ ចែ​បារាំង នោះ​មែន បន្ទាប់ពី​មាន​គេ​រាយការណ៍​មក​ថា ស្ត្រី​រូបនោះ​បាន​ប្រើប្រាស់​ឈ្មោះ និង​កិត្តិយស​ថ្នាក់ដឹកនាំ ហើយ​ត្រូវ​សង្ស័យ​មួយ​ករណី​ទៀត​ពាក់ព័ន្ធ​នឹង​រឿង​ឆបោក​រត់​ការដក​ចៅហ្វាយ​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួ​ន ដោយ​ដាក់ជំនួស​លោក ឱក សុផាត មេដឹកនាំ​ម្នាក់ នៃ​អតីត​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​នៅ​ប៉ោយប៉ែត វិញ​នោះ។​

​ទោះជា​យ៉ាងណាក៏ដោយ​នៅ​ល្ងាច​នេះ ចែ​បារាំង នោះ ត្រូវគេ​បញ្ជូនទៅ​ក្រុង​ប៉ោយប៉ែត ទៅ​ក្រុង​សិរី​សោ​ភណ្ឌ​ហើយ​ដើម្បី​ធ្វើការ​សួរនាំ​បន្ត៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *