ឃាត់ខ្លួន​អ្នកស៊ីឈ្នួល​អារឈើ បន្ទាប់ពី​ដើម​ប្រេងខ្យល់ រលំ​ត្រូវ​ក្បាល​បុរស​ម្នាក់​ស្លាប់​

ខេត្តកណ្តាល ៖ អ្នក​​ស៊ី​​ស្នួល​​អារ​​ឈើ​​ម្នាក់ ត្រូវ​បាន​​នគរ​បាល​​ឃាត់​ខ្លួន និង​​ចាត់​ការ​​ទៅ​តាម​​ផ្លូវ​ច្បាប់ ដោយ​សារ​តែ​​អា​រ​ឈើ​​រួច​ហើយ រលំ​​វាត់​​ចុង​​ត្រូវ​​អ្នក​​ឈរ​​មើល​ស្លាប់ កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​១៥ នា​ទី ថ្ងៃ​ទី​​៩ ខែ​ម​ករា ឆ្នាំ​​២០​១៥ ស្ថិត​នៅ​​ក្នុង​ភូមិ​ចុង​កោះ ឃុំ​សណ្តា ស្រុក​លើកដែក ខេត្តកណ្តាល​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ឈ្មោះ ស្រេង សុខុម អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅនឹងកន្លែង ហើយ​ចំណែក​អ្នកស៊ីឈ្នួល អារឈើ​នោះ​ឈ្មោះ មោក ឃិន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​។ មុនពេល​កើតហេតុ​ឈ្មោះ មោក ឃិន បាន​ទៅ​អា​ដើម​ប្រេងខ្យល់ ឲ្យ​គេ​នៅ​កន្លែងកើតហេតុ ខណៈ​អារ​នោះ​គាត់​បាន​ស្រែក ឲ្យ​បងប្អូន​ដែល​ឈរ​មើល នាំគ្នា​ថយ​ចេញ​សិន ក្រែងលោ​មាន​គ្រោះថ្នាក់ ដោយ​យថាហេតុ​។​

​ប៉ុន្តែ​ជនរងគ្រោះ បាន​ស្រែកប្រាប់​ឈ្មោះ មោក ឃិន វិញ​ថា មិន​អី​ទេ ពេលនោះ​ឈ្មោះ មោក ឃិន បាន​អារ​ដើម​ប្រេងខ្យល់ ១​ដើម មិនទាន់​រលំ​ទេ ហើយក៏​បន្តទៅ​អា ១​ដើម​ទៀត ទើប​រលំ​បោក​ទាំងពីរ​ដើម រួចហើយ​ចុង​ដើម​ប្រេងខ្យល់ ក៏​វាត់​ត្រូវ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ក្រោយពេល​កើតហេតុ នគរបាល​បាន​ចុះទៅ​ដល់ រួចហើយ​ឃាត់ខ្លួន អ្នកស៊ីឈ្នួល​អារឈើ មកកាន់​ប៉ុស្តិ៍នគរបាល ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ដើម្បី​ចាត់ការ​បន្ត ទៅតាម​នីតិវិធី​៕

kandal 1

kandal 2

kandal

Loading...

Leave a Reply

Your email address will not be published. Required fields are marked *