ឃាត់ខ្លួន​អ្នក​បើកឡាន​តាក់ស៊ី​ល្មោភកាម ដែល​ប៉ង​រំលោភ​ស្រី​ស្អាត ​

ខេត្តក្រចេះ ៖ បុរស​​អ្នក​បើក រថ​យន្ត​​តាក់​ស៊ី​​ម្នាក់ ត្រូវ​​ស​មត្ថ​កិច្ច​​ចាប់​​ឃាត់​ខ្លួន ទាក់​ទិន​​ករណី​​ប៉ុន​ប៉ង រំ​លោភ​​សេ​ព​ស​​ន្ថ​វះ លើ​​ជន​បរ​ទេស កាល​ពី​​វេ​លា​​ម៉ោង ១៥​​និង​៣០ នា​ទី ល្ងាច​​ថ្ងៃ​ទី​​២៧ ខែ​ក​ញ្ញា ឆ្នាំ​​២០​១៥ នៅ​​ចំនុច​​ស្ពាន​​ព្រែ​​ក​តា​​ខៀវ ក្នុង​ភូមិ ​បុស​លាវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​លោក ដួង សុធី អធិការ​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​លោក​ទទួលបាន បទបញ្ជា​ពី​លោក ស្នងការរង ទទួលបន្ទុក​ការងារ​យុត្តិធម៌ លោក​បាន​បញ្ជារ​កម្លាំង ចុះទៅ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នឹម ប៊ុន​ថា​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជន​ខ្មែរ រស់នៅ​ភូមិ​ប្រ​សំ ឃុំ​អោ​ង​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​ដកហូត​បាន វត្ថុតាង​រថយន្ដ សាំ​យ៉ុង ១​គ្រឿង​។ ចំណែក​ស្ត្រី​រងគ្រោះ មានឈ្មោះ ស៊ី​យូ​ប៉ែន អូ​មូលី ភេទ​ស្រី អាយុ ២៤​ឆ្នាំ ជនជាតិ​អង់គ្លេស ជា​ភ្ញៀវ​ទេសចរណ៍ ធ្វើដំណើរ​ពី​ខេត្តសៀមរាប មក​ខេត្តក្រចេះ លុះ​មកដល់​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​ជិះ​រថយន្ដឈ្នួល របស់​ឈ្មោះ នឹម ប៊ុន​ថា​ន​។​

​លុះ​មកដល់​ស្រុក​ឆ្លូង ភ្ញៀវ​ចុះ​អស់ នៅសល់តែ​ជនរងគ្រោះ​ម្នាក់ឯង ពេលទៅដល់​ចំនុចកើតហេតុ​ឈ្មោះ នឹម ប៊ុន​ថា​ន បាប​បើករថយន្ដ ចូល​ផ្លូវលំ​តាម​មាត់ទន្លេ ដល់​កន្លែង​ស្ងាត់ បាន​ឈប់​រថយន្ដ ហើយ​យ​ចាប់​ថើប និង​ទាញ​ដៃ​ជនរងគ្រោះ ចុះ​ពីលើ​រថយន្ដ រួច​ធ្វើ​សកម្មភាព ចាប់រំលោភ​សេ​ពស​ន្ថ​វះ តែ​មិនបាន​សម្រេច​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន នៅ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​កសាង​សំណុំរឿង បញ្ជូនទៅ សាលាដំបូង​ខេត្តក្រចេះ ចាត់ការ​តាមច្បាប់​៕

W@t-280918 W@t-280919 W@t-280920

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *