ឃាត់ខ្លួន​ឪពុក​ម្តាយ​ថោ​ង​សា​រ៉ាត់​ជា​ថ្មី​ ពី​បទ​បំពារបំពាន​បញ្ជា​តុលាការ​

ភ្នំពេញ​៖​ តុលាការ​ បាន​ធ្វើការ​ឃាត់ខ្លួន​ឪពុក​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ជា​ថ្មី​ ពាក់​ព័​ន្ឋ​នឹង​បទ​បំពារបំពាន​បញ្ជាការ​ ពីព្រោះ​អ្នក​ទាំង​ពីរ​បើ​ទោះបីជា​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​មែន​ ប៉ុន្តែ​គឺ​ស្ថិត​នៅ​ ក្នុង​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ មាន​ន័យ​ថា​លោក​ថោ​ង​ ចំរើន​ និង​ លោកស្រី​ កែវ​ សារី​ មិន​អាច​ចេញពី​កម្ពុជា​ បាន​ទេ​ សូ​ម្បី​តែ​ចេញ​ក្រៅ​រាជធានី​ភ្នំពេញ​ក៍​មិន​បាន​ដែរ​។​នេះ​បើ​តាម​មន្ត្រី​តុលាការ​ដែល​បាន​ បង្ហើប​ឲ្យ​ដឹង​។​

​គួរ​បញ្ជាក់​ លោក​ថោ​ង​ ចំរើន​ និង​ លោកស្រី​ កែវ​ សារី​ ដែល​ត្រូវជា​ឪពុក​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​ត្រូវ​កងកម្លាំង​នគរបាល​ និង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ឃាត់ខ្លួន​នៅ​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្ពាន​ស្ទឹង​ស្លូត​ ក្នុងភូមិ​ស្ទឹង​ស្លូត​ ស្រុក​ពាមរ​ ខណៈ​អ្នក​ ទាំង​ពី​ រួម​នឹង​មនុស្ស​មួយ​ចំនួន​ទៀត​ បាន​ជិះ​រថយន្ត​សា​មុ​យ​ (​ឡានពេទ្យ​)​ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។​

​បើ​តាម​សមត្ថ​កិច្ចការ​ចេញ​ទៅ​វៀតណាម​នេះ​ គឺ​ដើម្បី​នាំ​លោក​ ថោ​ង​ ចំរើន​ ទៅ​ព្យាបាល​ជំងឺ​ ។​

​ដោយឡែក​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ អំឡុង​ពេល​នៃ​ការ​ឃាត់ខ្លួន​ឪពុក​ម្តាយ​លោក​ ថោ​ង​ សា​រ៉ាត់​កាលពី​យប់មិញ​នេះ​ដែរ​ គេ​ឃើញ​បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត​សា​មុ​យ​យ៉ាង​ប្រញាប់​ ប្រញាល់​ហើយ​រត់គេច​ ខ្លួន​បាត់​។​ យ៉ាងណា​ក៍ដោយ​ពុំ​មានការ​អះអាង​ច្បាស់លាស់​ណាមួយ​ថា​បុរស​ដែល​រត់គេច​ខ្លួន​នោះ​ជា​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឬ​ ជា​បុគ្គល​ពាក់​ព័​ន្ឋ​ណា​ផ្សេង​ទៀត​នោះ​ទេ​ ប៉ុន្តែ​តាម​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា​ បុរស​ដែល​រត់គេច​ខ្លួន​នោះ​អាច​ជា​មនុស្ស​ ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​លោង​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ។​

​មក​ដល់​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នេះ​ លោក​ ថោ​ង​ ចំរើន​ និង​ លោកស្រី​ កែវ​ សារី​ កំពុង​ត្រូវ​បាន​មន្ត្រី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​ចោទសួរ​នៅឡើយ​ទេ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *