ឃាត់ខ្លួន ​ជនសង្ស័យ​ម្នាក់ ករណី​រំលោភក្មេងស្រី

ខេត្តបាត់ដំបង​៖ សមត្ថកិច្ច​ស្រុក​សំពៅ​លូន កាលពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ម្សិលមិញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ ពាក់​ព័​ន្ឋ​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ នៅ​ចំណុច​ចំការ​ដំឡូង ក្នុងភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ប្រម បញ្ញា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស​.​ញ អាយុ​១២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ និង​ការបំភ្លឺ​ពី​ក្មេងស្រី​រងគ្រោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​

10_15_2015_02_06_36Untitled-1 12166730_924728600950133_715722614_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *