ឃាត់មនុស្ស២៦នាក់ ពពាក់ពពូនចូលខារ៉ាអូខេ និងសេពសារធាតុញៀន

ខេត្ត​បាត់ដំបង​ ៖​ គ្រាដែលអាជ្ញាធរ​ សមត្ថកិច្ច​ ជាប់ដៃរវល់ការពារ​ និងទប់ស្កាត់ការចម្លងមេរោគរលាកផ្លូវដង្ហេីម​ប្រភេទថ្មី​ ធ្វេីអោយចន្លោះប្រហោងមើលរំលងទីតាំងលួចបើកខារ៉ាអូខេ និងកន្លែងផ្តល់អោយមនុស្សក្បាលរឹងបានកៀងគរប្រមូលផ្តុំគ្នាទៅ​សេពសារធាតុ​ញៀន​ ។ ប៉ុន្តែ​ទោះយ៉ាងណា​សមត្ថកិច្ចនៅតែមាន​ពេលវេលា​សហការគ្នាឃាត់​បានមនុស្ស២៦នាក់ និងដកហូងបាន​ សម្ភារៈ​ដូចជា​ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន០១ថង់ ទម្ងន់ ៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេង​ទៀតមួយចំនួន​ ។

ប្រភព​ព័ត៌មាន​រាយការណ៍ថា​​ ទីតាំងខារ៉ាអូខេមួយកន្លែងនេះ​ យីហោ អាហារដ្ឋាន​ពិភពថ្មី ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំងស្រុក កម្រៀងខេត្តបាត់ដំបង ផ្គេីន​នឹង​ច្បាប់ហាមឃាត់​ ហ៊ានបេីក​បម្រេីអោយ​មនុស្សប្រមូលម្តុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន​ ។

បេីទោះ​អាជ្ញាធរ​ សមត្ថកិច្ច​ ជាប់រវល់​បំពេញ​ភារកិច្ច​យ៉ាងណា​ ក៏​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំងការិយាល័យជំនាញ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន​ សហការជាមួយកម្លាំងនគរ​បាលនៃអធិការដ្ឋាននគរបាលស្រុកកម្រៀង​ បានចុះបង្ក្រាបនិងឃាត់មនុស្សប្រុសស្រីសរុបចំនួន២៦នាក់ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។

មនុស្ស​ទាំង២៦នាក់​ រួមទាំង​វត្ថុ​តាងនឹង​បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ៕

Loading...