ឃាត់មេខ្យល់នាំជនជាតិវៀតណាម ឆ្លងដែនចូលកម្ពុជា ២នាក់ ខណៈជនជាតិវៀតណាម៤នាក់ ត្រូវបានបណ្តេញចេញ នៅកំពត

(ថ្ងៃទី 15 March 2021 ម៉ោង 8:02 am)

(កំពត)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនមេខ្យល់ និងបក្ខពួកនាំមនុស្សឆ្លងដែនខុសច្បាប់ចូលកម្ពុជា ចំនួន២នាក់។ មេខ្យល់ម្នាក់ ត្រូវបាននាំយកពីសមត្ថកិច្ចខេត្តតាកែវ ជាមួយជនជាតិវៀតណាមចំនួន៤នាក់។ ចំណែកឯកអ្នកជាប់ពាក់ព័ន្ធមេខ្យល់ម្នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅស្រុកកំពង់ត្រាច។

មេខ្យល់នាំមនុស្សឆ្លងដែនពីវៀតណាមចូលកម្ពុជានេះ ឈ្មោះ ជា សុវណ្ណារី ភេទប្រុស អាយុ៣០ឆ្នាំ ហៅចិន ជនជាតិខ្មែរ មុខរបររត់ឡានតាក់ស៉ី ដឹកភ្ញៀវទៅកាសស៉ីណូព្រែកចាក មានទីលំ នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត និងឈ្មោះ នាង ខេង ភេទស្រីអាយុ៥៨ ឆ្នាំ ហៅ បីហ៊ាន់ មុខរបរដឹកបារីហ៊ារ៉ូទៅប្រទេសវៀតណាម មានទីលំនៅភូមិ ព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំពោះជនជាតិវៀតណាមចំនួន៤នាក់ បានប្រគល់ឲ្យទៅភាគីវៀតណាមវិញ៕

Loading...