ឃាត់រថយន្តស្រាបៀរអង្គរ ដែលសង្ស័យលួចដឹកឈើប្រណីត

ខេត្តក្រចេះ៖ សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់ចាប់រថយន្តដឹកស្រាបៀរអង្គរ ប្រភេទធំមួយគ្រឿង កាលពីរសៀលថ្ងៃទី១ កក្កដា កន្លងទៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងឃុំគោលាប់ ស្រុកចិត្របូរី ដោយសង្ស័យថា លួចដឹកឈើប្រណីតខុសច្បាប់ ។

យ៉ាងណាក៍ដោយតាមសេចក្ដីរាយការណ៍ថា សមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្តនោះ គេឃើញមានគ្រឿងសង្ហារឹមធ្វើពីឈើប្រណីតពេញណែន ដែលមានតម្លៃរាប់ម៉ឺនដុល្លារ, តែគេមិនបានរកឃើញមានឈើប្រណីតឡើយ។ ហើយក៍បានអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ដោយសារតែគ្រឿងសង្ហារឹមទាំងនោះមានច្បាប់ ។

ប្រភពថា រថយន្តខ្នាតធំរបស់ស្រាបៀរអង្គរនោះ បានដឹកគ្រឿងសង្ហារឹមពីឈើប្រណីចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។ ហើយកន្លងមកក៍ធ្លាប់ត្រូវបានសមត្ថកិច្ចរកឃើញគ្រឿងសង្ហារឹមដ៍មានតម្លៃដឹកតាមរថយន្តប្រភេទនេះផងដែរ៕

Angkor beer

Loading...

Leave a Reply

Your email address will not be published. Required fields are marked *