ឃាត់​រថយន្ត​វៀតណាម​៤​គ្រឿង រួច​ដោះលែង​វិញ​ ក្រោយ​ពី​មាន​ការ​អន្តរាគមន៍​ពី​ឧកញ៉ា​ម្នាក់

ខេត្តប៉ៃលិន ​ ៖ ​រថយន្ត​ប្រភេទ​កុងតឺន័រ​៤​គ្រឿង​របស់​វៀតណាម​បាន​បើក​ចេញ​ពី​ប្រទេស​ថៃ ​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន ​​ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​ប៉ៃលិន​ធ្វើការ​ឃាត់ រួច​ក៏​ដោះលែង​វិញ ក្រោយពី​មានការ​អន្តរាគមន៍​ពី​ឧកញ៉ា​ម្នាក់។

ការ​ ឃាត់​រថយន្ត​ខាងលើ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​អូរ​តា​ពប់​ក្រោម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​៤​គ្រឿង​ខាងលើ​ពុំ​មាន​ផ្ទុក​អ្វី​នោះ​ទេ ហើយ​ការ​ឃាត់​នេះ​ ដោយសារតែ​រថយន្ត​ប្រភេទ​​​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បើក​ចូល​ ក្រុង​ឡើយ។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ទាំង​នោះ​បាន​បើក​ចេញពី​ប្រទេស​ថៃ ធ្វើដំណើរ​ទៅ​ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ ដោយ​ឆ្លងកាត់​ខេត្ត​ប៉ៃលិន ក៏​ត្រូវ​នគរបាល​ចរាចរណ៍​ឃាត់​តែម្ដង។ លុះ​ក្រោយមក​នៅ​ម៉ោង​ប្រមាណ​៥​និង​១០​នាទី រថយន្ត​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត (​ឆ្ពោះ​ទៅ​ខាង​បាត់ដំបង )​ក្រោយពី​មានការ​អន្តរាគមន៍​ពី​ឧកញ៉ា​ម្នាក់ តែ​ប្រភព​មិនបាន​បញ្ជាក់​ថា​ឧកញ៉ា​នោះ​ឈ្មោះ​អ្វី​នោះ​ទេ​៕

2015_09_02_07_15_20 2015_09_02_07_15_20_1 2015_09_02_07_15_20_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *