ឃា​ត់​ខ្លួន យុ​វ​ជ​ន​២​នាក់​ ពី​បទ​ ឆក់​​កា​បូប​​ជន​បរ​ទេ​ស​

ខេត្តខេត្ត​ព្រះសីហនុ៖ ​យុវជន​ម្នាក់ ក្នុងចំណោម២នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនភ្លាមៗ ចំណែក​ម្នាក់ទៀត​ឃាត់ខ្លួន​បន្ទាប់​កាលពី​រសៀល​ថ្ងៃទី ២​៦ ម្សិលមិញ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កា​បូម​ពី​ជនបរទេស២នាក់​ប្ដី​ប្រពន្ធ នៅ​ចំណុច​ក្បែ​កន្ទុយ​នាគ ស្ថិត​ក្នុងភូមិ៤ សង្កាត់​លេ​ខ​៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ មុំ សៅ ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុមទី១៥ ភូ​មិ​៣ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ និង ម្នាក់ទៀត​ឈ្មោះ រ៉ា ហៅ ហេង ភេទ​ប្រុស អាយុ១៨ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក​ជ​ន​រងគ្រោះ​ឈ្មោះ LOBERI ALAN SRLAL អាយុ ៦០ឆ្នាំ ជនជាតិ​អង្គ​គ្លេ​ស​ជា​ប្តី និង ប្រពន្ធ​ឈ្មោះ MICHCLE DAWN SPRAGG អាយុ ៥​៦​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍។ អំឡុង​ការឃាត់ខ្លួន​នោះ​សមត្ថកិច្ច​ក៍បាន​ដកហូត ម៉ូតូ១គ្រឿង​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ផងដែរ។ ជនសង្ស័យ​ទាំង២នាក់​រួមទាំង​វ​ត្ថុ​តា​ង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

គួរ​បញ្ជាក់ថា ជនសង្ស័យ​ទាំ​ង ២នាក់ គឺ​មុខសញ្ញា​កាច់​សោ​រក​ម៉ូតូ និង ឆក់ យ៉ាងសកម្ម​ក្នុង​ក្រុងព្រះសីហនុ ដែល​តុលាការ​បានសម្រេច​ឃុំខ្លួន​ជាច្រើនលើក​ច្រើនសារ​ម​ក​​ហើយ តែ​ការឃុំខ្លួន​នោះ​មិនមាន​រយៈពេល​លើសពី១ ខែ ទៅ ២ ខែ​ឡើយ ក៍​ស្រាប់តែ​គេ​ឃើញ​លេចមុខ មក​ធ្វើ​សកម្មភាព​ដូចដើម​វិញ​ដ​ដែល៕

theif SN

Loading...

Leave a Reply

Your email address will not be published. Required fields are marked *