ឃើញនាងដេកស្ងៀម ចាប់ថើបស្ទាបអង្អែល និងសម្រាតខោ ត្រូវប៉ូលីសឃាត់ខ្លួន

ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១៣និង៣០ នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល បន្ទប់លេខ៣៧ ស្ថិតក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទាក់ទិនករណី ប្រទូស្តកេរ្តិ៍ខ្មាស បន្ទាប់ពីបានដេក អោបជនរងគ្រោះ ចាប់ថើប ស្ទាបអង្អែល ហើយយកដៃ ចាប់សម្រាតខោ នារីរងគ្រោះ ដែលមកលេង បន្ទប់ជួលរបស់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ក.ស.ឌ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិថ្លុកព្រាល ឃុំព្រះនិពាន្វ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅ ភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបររៀនកាត់ដេរ។ ដោយឡែកជនល្មើស ដែលត្រូវឃាត់ខ្លួន ឈ្មោះ ព្រីង ប៉ាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅ បន្ទប់លេខ៣៧ ផ្ទះជួលភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ មុខរបរ:រៀនកាត់ដេរ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនល្មើស រៀនកាត់ដេរជាមួយគ្នា នៅផ្ទះបើករៀនកាត់ដេរ ក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល លុះដល់ម៉ោង ១១ ថ្ងៃត្រង់ ជនរងគ្រោះ និងជនល្មើស បានសំរាកពីរៀនកាត់ដេរ នាំគ្នាដើរទៅហូបបាយ នៅផ្ទះរៀងខ្លួន។ ពេលដល់ផ្ទះជួល បានប្រហែល ២០នាទី ជនល្មើស ក៏បានតេទូរសព្ទ័ ទៅជនរងគ្រោះ ហៅមកលេង នៅបន្ទប់ជួល បានប្រហែល ១០នាទី ជនរង គ្រោះ ក៏បានមកដល់បន្ទប់ជនល្មើស ពេលនោះជនល្មើស បានហៅជនរងគ្រោះ ចូលបន្ទប់ អង្គុយលេង ហើយពេលជនរងគ្រោះអង្គុយ ជនល្មើសបានបិតទ្វារបន្ទប់ និងបិទភ្លើង ដេកកើយភ្លៅជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៍បានដេកដែរ។
ឃើញដូច្នេះ ជនល្មើស បានដេកអោបជនរងគ្រោះ ចាប់ថើបស្ទាបអង្អែលដោះ ជនរងគ្រោះ ហើយយកដៃ ចាប់ទាញខោជនរងគ្រោះ មកក្រោម តែពេលនោះជនរងគ្រោះ បានក្រោក ស្ទុះរត់បើកទ្វារបន្ទប់ រត់ចេញទៅប្រាប់ម្តាយ និងបងប្អូន ហើយបាននាំគ្នាប្តឹង សមត្ថកិច្ចប៉ុស្តិ៍ ឲ្យជួយអន្តរាគមន៏ ។ ក្រោយពេលទទួលបាន ពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ច បានចុះ ដល់ ទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនល្មើស បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីកសាងសណុំរឿង ចាត់ការតាមច្បាប់៕

WAT-310126

Loading...

Leave a Reply

Your email address will not be published. Required fields are marked *