ឃើញនាងស្អាត ទ្រាំមិនបានចាប់រំលោភបានសម្រេច

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នារីវ័យក្មេងម្នាក់បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តប៉ៃលិន ពាក់ព័ន្ធនឹងរណីរំលោភសេពសន្ថវៈ លើរូបនាងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ.ស.ច អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភូមិកើតហេតុខាងលើ មានមុខរបរបុគ្គលិកកាស៊ីណូម្កុដពេជ្រ ត្រូវបានជនសង្ស័យឈ្មោះ ឆិល សុខឃា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្កលិកកាស៊ីណូម្កុដពេជ្រដូចគ្នា និងរស់នៅក្នុងភូមិជាមួយគ្នា ចាប់រំលោភបានសម្រេចចំនួន ១ដង កាលពីវេលាម៉ោង៥ព្រឹក នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ។

សមត្ថកិច្ចមិនទាន់បានបង្ហើបឲ្យដឹងថារឿងនេះគឺជាករណីរំលោភ ឬ ជាការព្រមព្រៀងគ្នាយ៉ាងណានោះទេ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕

Loading...