ឃើញពោះកូនស្រី ធំឡើងៗ ឆ្ងល់សួរ តាមពិត អា អន្ទិតប្តីចុងពិការដៃម្ខាងសោះ

ខេត្តកំពង់ចាម: កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានឃាត់ខ្លួនជន សង្សយ័ម្នាក់ជាឪពុកចុងដោយបានរំលោភសេព សន្ធវៈលើកូនដើមជាអនីតិជន រហូតមានផ្ទៃពោះជាង៧ខែទើបបែកការណ៍ ។

ប៉ូលិសបានឲ្យដឹងថានៅថ្ងៃទី26ខែមករា​ឆ្នាំ២០១៩ ម៉ោង១០និង៤៥នាទីព្រឹកជំនាញព្រហ្មទណ្ឌស្រុកបានទទួលបណ្តឹងពីឈ្មោះ(ប ល) ភេទស្រី អាយុ37ឆ្នាំ ជនជាតិខ្មែរនៅភូមិស្រង៉ែត្បូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុខរបរកម្មកររោងចក្រ កាលីនតុន បានប្តឹង នឹងរាយការណ៍ថា÷មានឈ្មោះ វង់ សាវិន ភេទប្រុស អាយុ39ឆ្នាំ ជនជាតិខ្មែរ ពិការដៃឆ្វេងត្រូវ (ជាប្តី ចុង) របស់គាត់បានចាប់រំលោភកូនស្រីប្តីមុន រហូតដល់ពេលនេះមានផ្ទៃពោះ ចំនួន7ខែ10ថ្ងៃ ។

អាណាព្យាបាលកុមារីរងគ្រោះបានឲ្យដឹងថា នៅពេលដែលគាត់សង្ស័យពោះកូនចេះតែធំឡើងៗ ហើយសួរនាំទើបកូនប្រាប់ថា ឪពុកចុងរំលោភ ហើយអ្នកស្រីបានយក ទៅពិនិត្យមើលដឹងថា មានផ្ទៃពោះទើបគាត់ សម្រេចចិត្តប្តឹងតែម្តង ។

ប៉ូលិសបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹង ភ្លាមមក ជំនាញ បានចុះទៅដល់លំនៅដ្ឋានឈ្មោះវង់ សាវិន ហើយនាំមកអធិការដ្ឋានសាកសួរឆ្លើយសារភាព ថា​ ខ្លួនពិតជាបានរួមភេទជាបន្តបន្ទាប់ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័បាន ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ តាមបញ្ជាលោកហួត វុទ្ធី ព្រះរាជអាជ្ញាដើម្បី ដសាងសំណុំរឿងតាមនីតិវិធី ៕

Loading...