ឃ្លាំងស្តុកទំនិញទៀណាំហាក់ ត្រូវសមត្ថកិច្ចគយត្រួតពិនិត្យ សង្ស័យបង្កប់ទំនិញខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងសមត្ថកិច្ចគយ​បានចុះត្រួតពិនិត្យ​ទីតាំង​ឃ្លាំងស្តុកទំនិញមួយកន្លែង សង្ស័យថា មានស្តុកទំនិញមិនបង់ពន្ធជូនរដ្ឋនោះ ដើម្បីឲ្យម្ចាស់ទៅបង់ពន្ធជូនរដ្ឋ​ឲ្យបានគ្រប់ចំនួន ។

សមត្ថកិច្ចចម្រុះដែលចុះត្រួតពិនិត្យទំនិញគេចពន្ធខាងលើនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីការស៊ើបអង្កេត តាមពិនិត្យជាយូរមកហើយ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទយីហោ ទៀ ណាំហាក់ ស្ថិតនៅតាមបណ្តោយផ្លូវដើមពុទ្រ្ទា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ត្រូវបានលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត ដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យ ដោយសង្ស័យថា មានស្តុកទំនិញគេចពន្ធខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

សេចក្តីរាយការណ៍បានបន្ថែមថា ការចុះត្រួត ពិនិត្យខាងលើនេះ មន្ត្រីជំនាញបានរកឃើញនូវទំនិញមួយចំនួនសង្ស័យមិនទាន់បានបង់ពន្ធ ហើយសមត្ថកិច្ចបានទាមទារឲ្យម្ចាស់ឃ្លាំង ទៀ ណាំហាក់ នេះ បង្ហាញគល់បញ្ជីមុខទំនិញទាំងអស់ដែលបានបង់ពន្ធរួច។ ប៉ុន្តែទោះបីយ៉ាងណា គេនៅមិនទាន់ឃើញគល់បញ្ជឺទំនិញបង់ពន្ធ១០០ភាគរយចូលរដ្ឋនោះឡើយ គឺឃើញតែបញ្ជីទំនិញ៥០ភាគរយប៉ុណ្ណោះ ។

ករណីនេះ គេនៅមិនទាន់ដឹងថា តើលោកហ៊ុយ សុជាតិ ដែលជាអ្នកដឹកនាំកម្លាំងចុះត្រួតពិនិត្យត្រូវចាត់វិធានការបែបណានោះឡើយ ៕

sew (2)

sew (1)

sew

sew (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *