ឃ្លាំងស្តុកឈើក្រញូងដ៏ធំ១កន្លែងនៅស្រុកចំការលើជារបស់ប្អូនថ្លៃលោកឧកញ៉ាលី ឈុនអ៊ូរ ត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តកំពង់ចាម៖ទីតាំងស្តុកឈើក្រញូងដ៏ធំ១កន្លែងស្ថិតនៅក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមដែលមានម្ចាស់ឈ្មោះម៉ាំងជា.មុខងាជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្អូនថ្លៃរបស់លោកឧកញ៉ាលីឈុនអ៊ូរ.ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបនិងរឹបអូសជាវត្ថុតាង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៨កញ្ញា២០១៥ម្សិលមុិញ។

ប្រតិបត្តិការណ៍នេះសមត្ថកិច្ចរឹបអូសបានឈើក្រញូងប្រមាណជា៣ទៅ៤តោននិងរថយន្តចំនួន៣គ្រឿងរួមមានប្រភេទបាឡែន១គ្រឿង.កាមរីឆ្លាម១គ្រឿងនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយមានទ្រុងចំណុះ៤,៥តោន. ចំណែកម្ចាស់ទីតាំងមួយនេះមិនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឡើយ។

នៅវេលាម៉ោង៨យប់ថ្ងៃដដែលវត្ថុតាងឈើក្រញូងនិងរថយន្តជាមធ្យោបាយដឹកជញ្ជូនបទល្មើសត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាមដើម្បីធ្វើការវាស់វែងនៅព្រឹកថ្ងៃទី៩កញ្ញានេះនឹងកសាងសំណុំរឿងតាមនិតិវិធី។

តាមប្រភពបានឲ្យដឹងថា.ម្ចាស់ទីតាំងរកស៊ីជំនួញឈើក្រញូងដែលមានខ្សែស្រឡាយនិងអាងខ្នងលោកឧកញ៉ាលីឈុនអ៊ូរនេះមានឃ្លាំងឈើក្រញូងយ៉ាងតិច៣កន្លែងទី១នៅភូមិបុសថ្លាន់ទី២នៅភូមិត្រើង.និងទី៣នៅភូមិថ្នល់បែកស្រុកចំការលើខេត្តកំពង់ចាម។ ក្នុងនោះក៏មានមេឈ្មួញម្នាក់ទៀតឈ្ម្មោះសាយម៉េនឡាយជាកូនចៅលោកឧកញ៉ាលីឈុនអ៊ូរដែលធ្លាប់បញ្ជាឲ្យអ្នកបើកបររថយន្តដឹកឈើក្រញូងបុករថយន្តសមត្ថកិច្ចកាលពីដើមឆ្នាំ២០១៥រហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការនៅឡើយ។

សូមបញ្ជាក់ផងដែរថា.ឃ្លាំងស្តុកឈើក្រញូងដុះស្លែ១កន្លែងនេះគឺគេបាននាំឈើក្រញូងមកពីខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារហើយសាងពីរថយន្តតូចទៅរថយន្តធំដើម្បីយកទៅលក់ឲ្យឈ្មួញវៀតណាមតាមច្រកទ្វេភាគីដារឬដូង៧ដើមដែលធ្វើឲ្យសមត្ថកិច្ចគយនៅតំបន់នោះរីកមុខរីកមាត់មែនទែន៕
56816

56815

56814

56813

56812

09-09-201556811

Loading...

Leave a Reply

Your email address will not be published. Required fields are marked *