ចងកធ្វើអត្តឃាតមិនដឹងមូលហេតុ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ មានករណីចងកអត្តឃាតចំណុចផ្ទះជនរងគ្រោះ ភូមិព្រៃកន្ទាចសង្កាត់
សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សមត្ថកិច្ចឲ្យដឹងថា នៅម៉ោង៤និង៣០នាទីទៀបភ្លឺ ម្តាយជនរងគ្រោះបានចុះដាំបាយទៅរោងចក្រ ហើយទៅគោះទ្វារ ដះកូន មិនឮឆ្លើយ ក៏ច្រានទ្វារចូល បានឃើញកូនចងកធ្វើអត្តឃាតស្លាប់បាតហើយនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ដោយយកខ្សែអង្រឹងពណ៌ខៀវចងជាប់នឹងផ្ទោង។

ជនរងគ្រោះមានឈ្មោះ សួង ដារិទ្ធ ភេទប្រុស អាយុ21ឆ្នាំ ។

តាមអាណាព្យាបាលអះអាងថា កូនរបស់គាត់ពិតជាចងកធ្វើអត្តឃាត មិនមានពាក់ព័ន្ធនឹងរឿងអ្វីទៀតទេ ៕

Loading...