ចង់បានរបស់គេខ្លាំងពេក ទីបំផុតត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ភ្នំពេញ៖ បុរសអ្នករត់កង់បីម្នាក់ ដោយសារតែចិត្តលោភលន់ ហួសព្រំដែន ចង់បានរបស់គេហួសហេតុពេកនោះ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះដៃ និងបញ្ជូនទៅកាន់តុលាការដើម្បីវិនិច្ឆ័យសេចក្តី។

ប្រភពព័ត៌មានបានរាយការណ៍ថា អ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ ដែលបុរសជនជាតិស្បែកខ្មៅម្នាក់ ជួលឲ្យដឹកឥវាន់ចេញពីផ្ទះជួល មួយកន្លែង ឆ្ពោះទៅកាន់ផ្ទះជួលមួយកន្លែងទៀត បែរជាដឹកយកទៅកាន់កន្លែងផ្សេង និងរុះរើយករបស់មានតម្លៃ និងលុយកាក់មួយចំនួន ហើយបានគេចខ្លួនបាត់រហូត ។ លុះ៣ថ្ងៃ ក្រោយមកត្រូវបានម្ចាស់ផ្ទះដែល ជនបរទេស ខាងលើជួលស្នាក់នៅប្រទះឃើញ ក៏បានប្រើល្បិចធ្វើជាជួលជិះ ទៅដល់រង្វង់មូលថ្នល់បំបែក ចោមចៅ រួចក៏សហការមួយកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅ ឃាត់ខ្លួន បានកាលពីវេលាម៉ោង១ រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦តែម្តង ។

ជនសង្ស័យម្នាក់នោះឈ្មោះ ថន រតនា អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកបុរសស្បែកខ្មៅម្នាក់នោះឈ្មោះ PASCHAL CHIGBOGU អាយុ៣ឆ្នាំ ជាជនជាតិនីហ្ស៊េរីយ៉ា មានមុខរបរជាគ្រូ បង្រៀនភាសាអង់គ្លេស នៅតាមបណ្ដាខេត្តក្រុងនានា មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តជាច្រើនទៀតផងដែរ និង ស្នាក់នៅផ្ទះជួលក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ បុរសជនជាតិនីហ្ស៊េរីយ៉ា ម្នាក់នោះត្រូវការផ្លាស់ប្ដូរផ្ទះ ចេញពីផ្ទះជួលចាស់ផ្លាស់ទៅកាន់ផ្ទះជួលថ្មី ហើយបានជួលឲ្យជនសង្ស័យ ជួយដឹកយកឥវាន់ទៅកាន់ផ្ទះថ្មីនោះ ។ បន្ទាប់ពីលើកឥវាន់ ដាក់លើម៉ូតូរ៉ឺម៉កកង់បីរួច ជនសង្ស័យបានបើកចាក ចេញទៅ ដោយជនរងគ្រោះក៏បានទៅជាមួយដែរ ប៉ុន្តែបានជិះកង់តាមក្រោយម៉ូតូរ៉ឺម៉កនោះដែរ ហើយជិះមិន ទាន់ ត្រូវជនសង្ស័យបើកគេចបាត់ស្រមោល និងបានគេចខ្លួនបាត់រហូត រីឯជនបរទេសរូបនោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ចោមចៅ ។ លុះដល់ថ្ងៃទី៤ ខែកក្កដា ទើបម្ចាស់ផ្ទះជួល បានប្រទះឃើញជនសង្ស័យ កំពុងស្ថិតនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ ស្គាល់ថា ជាជនបោកប្រាស់ ក៏ប្រើល្បិចហៅជិះទៅកាន់រង្វង់មូលថ្នល់បំបែកចោមចៅ រួចបានសហការជាមួយនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

 

se ds dds

Loading...

Leave a Reply

Your email address will not be published. Required fields are marked *