ចង់​ចាក់​បាល់​សូម​អញ្ជើញ​មក​ចាក់​នៅ​ ដឺ​ប្លេ​ន​ដ៍​ ណេ​ត​ (The​ Blend​ Net)​ ធានា​សុវត្ថិភាព​ គ្មាន​អ្នក​ហ៊ាន​បង្ក្រាប​

ភ្នំពេញ ៖ ទីតាំងអ៊ីនធឺណេត ២៤ម៉ោង ដែលមានឈ្មោះ ដឺប្លែន ណេត (The Blend Net) ស្ថិតនៅផ្ទះលេខ២៧៧ ផ្លូវលេខ១៦១ សង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា កំពុងតែពេញនិយម សម្រាប់អ្នកញៀនល្បែងភ្នាល់បាល់តាមអនឡាញ ហើយទី តាំងនេះទៀតសោត មិនខ្លាចញញើតចំពោះសមត្ថកិច្ច ឬ អាជ្ញាធរដែនដីនោះឡើយ ព្រោះតែពួកគេអាងខ្នងធំជាទីពឹង នៅពីក្រោយ ។

ទីតាំងអ៊ីនធឺណេត Online ដឺប្លេនដ៍ណេត (The Blend Net) ស្ថិតនៅ មុខប៉ុស្តិ៍រដ្ឋបាលនគរបាលអូរប្ញស្សី២ ដែលសព្វថ្ងៃកំពុងតែ ពង្វក់អ្នករត់ម៉ូតូឌុប មន្ត្រីរាជការ សមត្ថកិច្ចឲ្យចូលលេងល្បែង ស៊ីសងទាំងនោះ។ ជាពិសេសល្បែងភ្នាល់បាល់តាមប្រព័ន្ធOnline (សម្រាប់ថ្ងៃសៅនិងថ្ងៃអាទិត្យ) គឺបុគ្គលិក ដឺប្លេនដ៍ ណេត (The Blend Net) ស្រីៗ២នាក់ មមាញឹក ក្នុងការព្រីនបុង និងវាយបុងឲ្យអតិថិជនរបស់ពួកគេ ។

នៅបើកលេងនិងចាក់ជាធម្មតា ដោយ គ្រាន់តែគេបានបិទទ្វារដែកពីខាងមុខ ធ្វើដូចជាគ្មានអ្នក ចូលលេង តែគេបានឲ្យអ្នកដែលធ្លាប់ចូលលេងចូលតាមច្រក ទ្វារចំហៀង តាមផ្លូវ១៦៤(ឌឿងហែម) ។

នៅមានទីតាំងជាច្រើនកន្លែងទៀត ស្ថិតនៅលើផ្លូវ១៦៤ និង នៅម្តុំផ្សារឌុយម៉ិចជាដើម ជាពិសេសក្នុងខណ្ឌ៧មករានេះ តែម្តង ដែលជ្រកក្រោមស្លាក អ៊ីនធឺណេត ២៤ម៉ោង ។

ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងទាំងនេះ គឺជា ប្រភពផ្តើមចេញឲ្យមានបទល្មើស ហើយអនុញ្ញាតិឲ្យបើកមិន បង្ក្រាប គឺជាកំហុសធ្ងន់ធ្ងរ និងមិនអនុវត្តទៅតាមគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។

ជាពិសេស គឺប្រឆាំង នឹងបទបញ្ជាដ៏តឹងរឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការលុបបំបាត់ ល្បែងស៊ីសង និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំង ប្រទេស ដែលជាយុទ្ធនាការរាជរដ្ឋាភិបាលបានដាក់ចេញ តែម្តង ។

លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ៧មករា បានប្រាប់ថា ចំពោះការបើក អ៊ីនធឺណិត២៤ម៉ោងនោះ គឺមានច្បាប់ តែលោកមិនបានដឹងថា មានលួចលាក់ល្បែងស៊ីសងទាំងនោះទេ តែលោកនិងលោក អភិបាលខណ្ឌនឹងបង្កើតគណៈកម្មការចុះទៅពិនិត្យផ្ទាល់ ក្នុង ករណីមានដូចពលរដ្ឋរាយការណ៍មែន លោកនឹងចុះបង្ក្រាប ទីតាំងនោះតែម្តង ។

គេ នៅ តែរង់ចាំមើល ថាតើយូរប៉ុណ្ណា ទើបលោកអធិការនគរបាល ខណ្ឌ៧មករា មានចំណាត់ការទៅលើទីតាំងអ៊ីនធើណេត ដែលមានបង្ក្រាបល្បែងស៊ីសងទាំងនេះ ៕

Loading...