ចម្លែកៗដល់ហើយ! សង្ឃឥឡូវបែរជានាំគ្នាសេពគ្រឿងញៀនអស់ហើយ

ខេត្តស្វាយរៀង៖ សង្ឃ៥អង្គត្រូវគេរាយការណ៍ថា បាននាំគ្នាសម្ងំជក់គ្រឿងញៀន ធ្វើឲ្យខុសទាំងវិន័យព្រះពុទ្ធ និងច្បាប់រដ្ឋ ត្រូវបាន កម្លាំងនគរបាល អធិការស្រុកស្វាយទាប បានសហការជាមួយកងរាជអាវុធហត្ថ បានចុះបង្រ្កាប ។

ការចុះបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវត្តសុវណ្ណរង្សី ហៅវត្តពែតថ្មី ស្ថិតនៅភូមិ ថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ឃាត់ខ្លួនលោកសង្ឃប្រើប្រាស់គ្រឿងញៀនចំនួន៥អង្គ និងយុវជន២នាក់ផ្សេងទៀត។

លោកសង្ឃទាំង៥អង្គនេះ ក្រោយពីកម្លាំងសមត្ថកិច្ចចាប់ខ្លួន ត្រូវបានចាប់ផ្សឹក និងបាននាំខ្លួនកាន់អធិការនគរបាល ស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕

Loading...