ចាក់សម្លាប់ជនជាតិចិនដូចគ្នាស្លាប់នៅក្រុងប៉ោយប៉ែតកាស៊ីណូ ហ្គេនទីង ជាន់ទី១១

(បន្ទាយមានជ័យ) ៖ បរុសជជាតិចិនម្នាក់បានស្លាប់ភ្លាម ក្នុងថ្លុកឈាម នៅបន្ទាប់ជួលរួមគ្នាជាមួយមិត្តភក្តិ ដែលជាជនជាតិចិនដូនគ្នា ចាក់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង០៤និង៥០នាទីទៀបភ្លឺនៅចំណុច កាស៊ីណូ ហ្គេនទីង ជាន់ទី១១ បន្ទប់លេខ ១១១០, បន្ទប់លេខ១១១១ និងបន្ទប់លេខ១១១២ ស្ថិតក្នុងភូមិក្បាល ស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុដែលសមត្ថកិច្ចចុះទៅដល់បានអោយដឹងថា ករណីឃាតកម្មខាងលើបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សឺសាន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន រស់នៅបន្ទប់ជួល ជាមួយគ្នានឹងជនរងគ្រោះកន្លែងកើតហេតុខាងលើ ដោយបានឈ្លោះប្រកែកគ្នា និងប្រើកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង ៤០សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះឈ្មោះ លីវ យីហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន រស់នៅបន្ទប់ជួលជាមួយជនសង្ស័យ បណ្ដាលអោយរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ  ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯជនសង្ស័យខាងលើក្រោយ ធ្វើសកម្មភាពចាក់សម្លាប់មិត្តភក្តិរបស់ខ្លួននោះត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនសួរនាំនៅអធិការរដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

គួររំលឹកផងដែរថា មួយរយៈពេលចុងក្រោយនេះ នៅក្រុងប៉ោយប៉ែតតែងកើតមានករណីជនជាតិចិន ប្រើហិង្សា និងអំពើឃាតកម្មកើតឡើងជាញឹកញាប់ចេញពីបន្ទប់ស្នាក់នៅក្នុងកាសុីណូ ក្រៅពីតំបន់កាសុីណូជាប់ព្រំដែន។

កាសុីណូដែលនៅខាងក្រៅជាប់លំនៅដ្ឋានពលរដ្ឋខាងលើសុទ្ធតែបើកអោយខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងខណៈដែលច្រកព្រំដែនអន្តរជាតិបានបិទមិនអោយទេសចរបរទេសចេញចូលនោះឡើយ ៕

Loading...