ចាងហ្វាងអនឡាញមួយក្រុមរងការរិះគន់និងល្បីល្បាញរឿងស្ទាក់ឡានដឹកឈើកៀបសុីលុយ

ខេត្តកំពង់ចាម៖ក្រុមអ្នកពត៌មានក្រុមមានគ្នាបួនទៅប្រាំនាក់ហើយភាគច្រើនជាចាងហ្វាងការផ្សាយផងនោះកំពុងតែល្បីល្បាញនិងរងការរិះគន់និងចោទប្រកាន់រឿងបើកឡានដើរដាក់កុងត្រូលនិងដេញស្ទាក់ឡានដឹកឈើកៀបសុីលុយរាប់ពាន់ដុល្លាពីម្ចាស់ឈើនៅពេលស្ទាក់កាក់ម្តងៗ។

ជាក់ស្តែងកាលពីថ្ងៃទី៣១សីហា២០២០មានរថយន្តដឹកឈើគ្រឿងធ្វើផ្ទះមួយគ្រឿងចេញដំណើរពីខេត្តពោធិ៍សាត់ឆ្ពោះទៅខេត្តកំពង់ចាមទៅដល់ស្នាក់ការសន្តិសុខ៦០១(របស់កងរាជអាវុធហត្ថ)ក៏ត្រូវក្រុមអស់លោកចាងហ្វាងដ៏មានអំណាចមួយក្រុមបើករថយន្ត៤គ្រឿងដេញ(មួយគ្រឿងម៉ាកហ្វ៉តពាក់ស្លាកលេខខម)ស្ទាក់ឃាត់បញ្ជាអោយឈប់តាំងពីម៉ោង១១រហូតដល់ម៉ោង៤រសៀលទើបពួកអស់លោកទាំងនោះដោះលែងអោយបន្តដំណើរទៅមុខទៀតជាថ្នូរនឹងលុយជាងដប់លានរៀល។ការធ្វើបែបនេះត្រូវបានតៃកុងឡាននិយាយថាមិនខុសពីការចាប់ជំរឹតនោះទេ ។

បើតាមប្រភពបានបង្ហើបថា
លុយដែលពួកគេកៀបយកបានពីម្ចាស់ឡានត្រូវបានដឹងថាអស់លោកចាងហ្វាងទាំងនោះយកទៅចែកគ្នាជាមួយប៉េអឹមស្នាក់ការ៦០១ដែលជិះរថយន្តហ្វតពាក់ស្លាកលេខខម។

ប្រភពពីមន្ត្រីអាវុធហត្ថដែលអត់លិតបានបង្ហើបថា
ក្រុមអស់លោកទាំងនោះត្រូវបានស្គាល់និងដឹងថាជិះរថយន្តឡិចស៊ីស៣៣០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF.1895 ម្ចាស់មានឈ្មោះ អឿ អុីន ហៅហ្វាស៊ី អាយុ៤៣ឆ្នាំ ចាងហ្វាងគេហទំព័រ ខ្មែរថ្ងៃនេះនិងរថយន្តឡិចស៊ីស៣០០ពណ៌ ផ្សែងបារី ពាក់ស្លាកលេខភ្នំពេញ2E.9820 ជារបស់ឈ្មោះ ផល ផាន់នី ហៅផល ផាន់ណា អាយុ៣៧ឆ្នាំ ជាចាងហ្វាងកាសែត ទស្សនៈសង្គម។

ព្រមទាំងឈ្មោះ យ៉ុន យ៉ត អាយុ ៣៩ឆ្នាំ បុគ្គលិក MSJ អនឡាញ និរថយន្តលុចសុី៤៧០ពណ៌សពាក់ស្លាកលេខភ្នំពេញ2AM6578(មិនស្គាល់ម្ចាស់)។

ក្រុមទាំងនេះតែងតែធ្វើសកម្មភាពដើរដាក់កុងត្រូលនិងបើករថយន្តខាងលើដេញស្ទាក់ឃាត់រថយន្តដឹកឈើកៀបសុីលុយរបៀបនេះជារឿយៗនៅតាមបណ្តាខេត្តមួយចំនួនដូចជាពោធិ៍សាត់កំពង់ឆ្នាំង;កំពង់ស្ពឺនិងកំពង់ចាមជាដើម។

ប្រភពបន្តថាដោយមានសម្ព័ន្ឋមិត្តជិតស្និតជាមួយមេស្នាក់ការ៦០១ក្រុមអស់លោកទាំងនេះតែតែធ្វើសកម្មភាពបើករថយន្តដេញស្ទាក់ឃាត់រថយន្តដឹកបទល្មើសណាដែលមិនទាក់ទងបង់លុយអោយពួកគេជាមុនមិនអោយរួចខ្លួនឡើយជាក់ស្តែងកាលពីអំឡុងដើមខែ៧ក្រុមអស់លោកទាំងនេះសហការជាមួយមេស្នាក់ការ៦០១កៀបជំរឹតយកលុយពីម្ចាស់ឈើមួយបានចំនួន១៤លានរៀលយកទៅចែកគ្នា។

ប្រភពបន្តថាក្រោយមកទៀតនៅថ្ងៃទី៧សីហា២០២០នៅលើផ្លូវជាតិលេខ៥១ក្រុមអស់លោកខាងលើបានធ្វើសកម្មភាពស្ទាក់ឃាត់រថយន្តមួយគ្រឿងក្នុងគោលបំណងកៀបសុីលុយទៀតតែដោយបែកការដឹងរឿងដល់ថ្នាក់ដឹកនាំខេត្តពួកគេក៏បើករថយន្តគេចអស់ទៅ។ចុងក្រោយនេះធ្វើសកម្មភាពកៀបជំរឹតសុីលុយបានជាងដប់លានពីម្ចាស់ឈើដោយមានមេស្នាក់ការ៦០១ជាអ្នកដើរតួសម្របសម្រួលរីឯអស់លោកចាងហ្វាងជាអ្នកដើរតួកាច។

ក្នុងនាមមន្ត្រីអាវុធហត្ថមួយរូបដែលគ្មានឥទ្ឋិពលពិតជាអាណិតដល់ម្ចាស់ឈើជាពន់ពេកនៅពេលដែលឃើញទឹកភ្នែករបស់ម្ចាស់ឈើយំអង្វរអស់លោកទាំងនោះដោយនិយាយថាគាត់សុំតែរស់ទេកុំធ្វើបាបគាត់។

ពាក់ព័ន្ឋនឹងសកម្មភាពខាងលើនេះដែរមហាជនបានសំណូមពរដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមសុំពិនិត្យនិងស្រាវជ្រាវករណីមេស្នាក់ការ៦០១នេះផងដើម្បីកុំអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថជាពិសេសក៏មានការសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងពត៌មានសូមចាត់ក្រុមការងារធ្វើការសុើបអង្កេតនិងស្រាវជ្រាវមើលករណីរបស់អស់លោកចាងហ្វាងទាំងនេះផងព្រោះពួកគាត់សំអាងថាខ្លួនមានអាជ្ញាប័ណ្ណពីក្រសួងពត៌មាននេះហើយទើបចេះតែហ៊ានប្រព្រឹត្តនិងធ្វើសកម្មភាពដើរដាក់កុងត្រូលនិងបើកប្រដេញឡានដឹកបទល្មើសយ៉ាងអនាធិបតេយ្យបែបនេះ។ម្យ៉ាងបើរកឃើញថាក្រុមអស់លោកទាំងនេះប្រព្រឹត្តសកម្មភាពបែបនេះពិតប្រាកដមែនលោករដ្ឋមន្ត្រីគួរណាស់តែលុបអាជ្ញាប័ណ្ណចេញដើម្បីកុំអោយប៉ពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកពត៌មានអាជីព។

បើតាមប្រភពដែលស្និទ្ឋជាមួយអស់លោកខាងលើបានបង្ហើបផងដែរថាបានជាពួកគេហ៊ានប្រព្រឹត្តសកម្មភាពបែបនេះដោយសារតែមានខ្នងបង្អែកនៅនាយកដ្ឋានសោតទសន្សន៍ចាំកាងពីក្រោយទើបពួកគេហ៊ានបែបនេះ។

មិនអាចសុំការពន្យល់បកស្រាយពីអស់លោកចាងហ្វាងដែលរងការលើកឡើងខាងលើបានទេ ក្នុងនាមអ្នកសារពត៌មានដូចគ្នាសង្ឃឹមថាអស់លោកនឹងទំនាក់ទំនងមកស្ថាប័នយើងខ្ញុំដើម្បីធ្វើការស្រាយបំភ្លឺ៕

Loading...