ចាប់ក្មេងស្រីអាយុ១៥ឆ្នាំរំលោភបានសម្រេចឪពុកប្តឹងនគរបាលឃាត់

ខេត្តកំពង់ស្ពឺ៖ យុវជនល្មោភកាមម្នាក់ត្រូវបានឪពុកក្មេងស្រីរងគ្រោះប្តឹងអោយនគរបាលឃាត់ខ្លួន ខណៈដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់កាល២ថ្ងៃមុន ។

ហេតុការណ៍នគរបាលឃាត់យុវជនល្មោភកាមចាប់រំលោភក្មេងស្រីខាងលើបានកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នំា២០១៧នៅក្នុងភូមិថ្មីទំលាប់ ឃំុចាន់សែន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឩដុង្គបាននិយាយអោយដឹងថាយុវជនល្មោភកាមដែលឃាត់ខ្លួនមានឈ្មោះអ៉ី អ៉ីម អាយុ១៩ឆ្នំាជាសិស្សរស់នៅក្នុងភូមិថ្មីទំលាប់ ឃំុចាន់សែន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ (ហ ស ភ)អាយុ១៥ឆ្នំាជាសិស្សរស់នៅក្នុងភូមិ ឃំុ ស្រុកជាមួយគ្នា។

នគរបាលបានបន្តទៀតថាបន្ទាប់ពីឪពុកក្មេងស្រីឈ្មោះអ៊ែម សុខហេង អាយុ៣៥ឆ្នំាបានមកដាក់ពាក្យបណ្តឹងថានៅវេលាម៉ោង១០យប់ថ្ងៃទី១០ខែកុម្ភៈឆ្នំា២០១៧រូបលោកមិនបាននៅផ្ទះនោះទេហើយក៏ស្រាប់តែយុវជនល្មោភកាមខាងលើបានចូលទៅចាប់រំលោភកូនស្រីរបស់លោករហូតដល់បានសម្រេចថែមទំាងគំរាមមិនអោយប្រាប់ឪពុកម្តាយទៀតផងបើសិនជាប្រាប់គេនិងសម្លសប់ចោល។

ដោយភ័យខ្លាចនឹងការគំរាមកំហែងរបស់យុវជនល្មោភកាមខាងលើនេះកូនស្រីរបស់លោកមិនហ៊ានប្រាប់អ្នកណាទំាងអស់ លុះរំលងបាន២ទៅ៣ថ្ងៃឪពុកម្តាយឃើញកូនមានសភាពស្លេកស្លំាងចេះតែមិនសប្បាយចិត្តម្តាយក៏ហៅមកសួរនំាទើបដឹងរឿងក៏នំាគ្នាមកដាក់ពាក្យបណ្តឹងអោយនគរបាលឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកក្មេងស្រីរួចមកកម្លំាងនគរបាលឃំុចាន់សែនបានចុះទៅឃសត់ខ្លួនយុវជនល្មោភកាមខសងលើបានរួចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុករង់ចំាបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ មណ្ឌលច្បារមន

Loading...