ចាប់ខ្លួនក្រុមចិន២៧នាក់ពាក់ព័ន្ធចាប់ជំរិតតាមអ៊ីនធើណេត

ភ្នំពេញ៖ ក្រុមចិន ប្រុស ស្រី២៧នាក់ត្រូវម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌចំការមន ចុះបង្ក្រាបចាប់ខ្លួន ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌចំការមន ព្រមទាំងការដកហូតបានឧបករណ៍ និងសម្ភារមួយចំនួនទៀតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២៧ ស្រីចំនួន៦នាក់ នៅផ្ទះលេខ4 ផ្លូវ1992 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទ ឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា internet (VOIP) ។ ប្រភពបន្តថា ក្រោយការចាប់ខ្លួនរួចមក កម្លាំងនគរបាល បានបន្តចុះឆែកឆេរលំនៅឋានលេខ៥២អា ផ្លូវ៤៣០ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយនៅពេលនេះជនជាតិចិនត្រូវបានយកទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕

waw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *