ចាប់ខ្លួនចោរប្លន់ប្រដាប់អាវុធជាជនសង្ស័យម្នាក់

ខេត្តពោធិ៍សាត់ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ សហការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៩/ព.ស ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញដោយលោក កុល កំពូល ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ចាប់ខ្លួនចោរប្លន់ប្រដាប់អាវុធជាជនសង្ស័យម្នាក់ ។

ករណីអនុវត្តដីកាខាងលើ ធ្វើឡើងនាល្ងាចថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិថ្មី ឃុំតាលោ(ស្រុកតាលោកសែនជ័យ) ។

លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា យោងតាមដីកាខាងលើជនសង្ស័យ ឈ្មោះ សេង ឡៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិថ្មី ឃុំតាលោ(ស្រុកតាលោកសែនជ័យ) ។

លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តថា ជនសង្ស័យ(សេង ឡៃ)ជាប់ចោទពីបទៈ ប្លន់ប្រដាប់អាវុធ ដែលបានប្រព្រិត្តឡើងនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ រួចរត់គេចបាត់ពីមូលដ្ឋាន ជនសង្ស័យ(សេង ឡៃ)បានបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕

 

Loading...