ចាប់ខ្លួនជនជាតិចិនដែលធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នានៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ជនសង្សយ័ជាជនជាតិចិនចំនួន២នាក់ដែលធ្វេីសកម្មភាពប្លន់ជនជាតិចិនដូចគ្នាដោយប្រេីកាំបិតចុងស្រួចជាអាវុធបណ្តាលអោយជនរងគ្រោះរងរបួសផងនោះ នៅកាសុីណូលេីភ្នំក្នុងក្រុម២៧ ភូមិ៣ សង្កាត់ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងនគរបាលមូលដ្ឋានបង្ក្រាបនិងចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយជនសង្សយ័ធ្វេីសកម្មភាព កាលពីម៉ោងជិត១២យប់ ថ្ងៃ៣០ វិច្ឆិកា២០១៦ ។

នគរបាលប្រាប់ថា ជនសង្សយ័មានឈ្មោះ ១. ឈ្មោះ ដឹង ហូសេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកកាសុីណូលើភ្នំ កាន់លិខិតឆ្លងដែនលេខ E84415478 និង២.ឈ្មោះ លាំង ម៉ូឆាង ភេទប្រុស អាយុ ២២ឆ្នាំ បុគ្គលិកកាសុីណូលើភ្នំ កាន់លិខិតឆ្លងដែនលេខ E50008409។

ចំណែកជនរងគ្រោះមាន២នាក់ ១.ឈ្មោះ អ៊ូ យ៉ាងកូចឹង ភេទប្រុស មុខរបរ បុគ្គលិកកាសុីណូលើភ្នំ ត្រូវជនសង្ស័យចាក់ មួយកាំបិទចុងស្រួច ត្រូវចំដើមដៃខាងស្តាំ រងរបួសស្រាល ២.ឈ្មោះ លាវ សៀវលីវ ភេទប្រុស មុខរបរ បុគ្គលិកកាសុីណូលើភ្នំ ត្រូវជនសង្ស័យចាក់ មួយកាំបិតចុងស្រួច ត្រូវចំកណ្តាលខ្នង រងរបួសស្រាល។ សម្ភារៈរបស់ជនរងគ្រោះដែលបាត់បង់មានប្រាក់ចំនួន ៣ ០០០ដុល្លា និងកុំព្យូទ័រយួរដៃមួយគ្រឿង ។

នគរបាលបញ្ជាក់ថា ក្រោយចាប់ខ្លួន សមត្ថកិច្ចរកឃេីញនិងហូតយកបានសម្ភារៈមួយចំនួនរួមមាន ប្រាក់ដុល្លាចំនួន ១ ០៩៣ដុល្លា ប្រាក់យន័ ចំនួន៤០០ ប្រាក់រៀលចំនួន៤ ៩០០រៀល លែតថបមួយគ្រឿង និងកាំបិតចុងស្រួចមួយដើម ជាឧបករណ៍ប្រព្រឹត្តបទល្មើស។

ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងបន្តនិតិវិធី ដេីម្បីបញ្ជូនទៅតុលាការ ៕

r

t

Loading...