ចាប់ខ្លួនជនបរទេសជាង១០នាក់ ពាក់ព័ន្ធការលួចឆ្លងដែន ស្នាក់នៅ ខុសច្បាប់ គ្មានលិខិតស្នាម

ភ្នំពេញ៖ ជាបឋមសមត្ថកិច្ចកម្ពុជាបានត្រួតពិនិត្យឃើញជនបរទេសជាង១០នាក់ កាលពីរសៀលថ្ងៃសុក្រទី១១ធ្នូ ២០១៥ នៅភូមិសាមគ្គី សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រធាននាយកដ្ឋានសើុបអង្កេតនិងអនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ លោកឧត្តមសេនីយ៍ ទោ អ៊ុក ហៃសីឡា បាននិយាយថា ក្រោយពីមានការស្រាវជ្រាវរួចមក កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសំរបសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងអយ្យការសាលាដំបូង រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួន ជនបរទេសចំនួន ១២នាក់ ក្នុងនោះមានស្រី៤នាក់ ។
លោកអ៊ុក ហៃសីឡា បញ្ជាក់ថា ជនបរទេសទាំងនេះសុទ្ធសឹងជាជនជាតិវៀតណាម ដែលបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបររកសីុ ដោយខុសច្បាប់គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយពួកគេក៍ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរនិងត្រៀមបណ្តេញចេញ ផងដែរ ៕

11-12-201564931

Loading...

Leave a Reply

Your email address will not be published. Required fields are marked *