ចាប់ខ្លួនឪពុកចិត្តតិរច្ឆានរំលោភកូនស្រីបង្កើតខ្លួនឯងនៅខេត្តខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ ក្មេងស្រីវ័យ១២ឆ្នាំម្នាក់ត្រូវបានឪពុកបង្កើតខ្លួនឯងចាប់រំរលោភបានសម្រេចរហូតដល់ទៅ២ដងកាលពីខែមិថុនាឆ្នាំ២០១៧កន្លងទៅហើយទើបនិងដាក់ពាក្យបណ្តឹងត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួនបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៨បន្ទាប់ពីសមត្ថកិច្ចបានកោះហៅបុរសជាឪពុកល្មោភកាមមកធ្វើការសួរនាំពីការចោទប្រកាន់ករណីរំលោភកូនស្រីបង្កើតខ្លួនឯងនាពេលកន្លងមក។
នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់លោក ដួង ស៊ីវុត្ថាបានអោយដឹងថាជនសង្ស័យឈ្មោះ គង់ ភារម្យ អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកថាបន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបានសម្រេចចំនួន២ដងរួចមកហើយនោះ ក្មេងស្រីរងគ្រោះក៏បានប្រាប់ម្តាយនាងផងដែរប៉ុន្តែម្តាយរបស់នាងមិនហ៊ានប្តឹងសមត្ថកិច្ចទេ ព្រោះខ្លាចប្តីរបស់ខ្លួនវាយធ្វើបាប។លោកបន្តទៀតថាលុះដល់ថ្ងៃឃាត់ខ្លួនជនសង្ស័យ ខាងលើគឺដោយសារតែក្មេងស្រីរងគ្រោះ បានទៅលេងផ្ទះអ៊ំបង្កើតរបស់នាង ដែលរស់នៅឯខេត្តកំពង់ចាម។ នៅគ្រានោះអ៊ំបង្កើតរបស់នាងក៏បាននាំនាងទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលនៅខេត្តកំពង់ចាមប៉ុន្តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនោះទេ ព្រោះខុសទឹកដី។

លោកនាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា បន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបានសម្រេចចំនួន២ដងរួចមកហើយនោះ ក្រោយមកអ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏បានធ្វើដំណើរមកខេត្តស្ទឹងត្រែង ដើម្បីដាក់ពាក្យប្តឹង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ ភ្លាមលោក ដួង ស៊ីវត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក៏បានបញ្ជារកម្លាំង ដើម្បីនាំខ្លួនជនសង្ស័យដើម្បីសួរនាំ។

ជនសង្ស័យជាឪពុកល្មោភកាមបច្ចុប្បន្ននេះកំពុងស្ថិតនៅក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី៕ ឡុងកានសំនៀង

Loading...