ចាប់ខ្លួន​ចោរលួច​គោ​បញ្ជូន​ទៅ​តុលាការ​

​ខេត្ត​ត្បូងឃ្មុំៈ​ ជនសង្ស័យ​៣​នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​គោ​របស់​ប្រជាពលរដ្ឋ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ស្រាវជ្រាវ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ រួម​ជាមួយ​វត្ថុ​តាង​គោ​ងាប់​ត្រូវ​អាក​១​ក្បាល​ផង​ដែរ​។​

​លោក​ឡុ​ង​ សា​រិ​ន​ អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ថា​ បាន​បាត់គោ​៣​ក្បាល​ ។​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ បានឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មក​ក្រវែល​រណ្តៅ​ម្តុំ​ព្រៃរបោះ​ខាងកើត​ថ្នល់​ប្រហែល​១០​ម៉ែត្រ​ ខាងជើង​ភូមិ​និគម​លើ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ដោយ​មាន​គោមួយ​ក្បាល​ត្រូវ​គេ​អាក​សម្លាប់​លាក់​ទុក​ក្នុង​នោះ​។​

​ពេល​ឃើញ​ដូច្នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ណេ​ង​ ធូ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្សា​ ឃុំ​ដា​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ នាំ​មក​អធិការដ្ឋាន​ដើម្បី​ស្រាវជ្រាវ​។​ តាម​ការ​ឆ្លើយ​តប​របស់​ជនសង្ស័យ​ណេ​ង​ ធូ​ បាន​បញ្ជាក់​ថា​ ពួក​គេ​មាន​គ្នា​៣​នាក់​ពិតជា​បាន​លួច​គោ​របស់​ប្រជាពលរដ្ឋ​យក​មក​អាក​ ពន្លះ​យក​សាច់​លក់​មែន​ ។​

​តាម​ចម្លើយ​សារភាព​ និង​វត្ថុ​តាង​គោ​ក្នុង​រណ្តៅ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ណេ​ង​ ធូ​ ហើយ​លោក​ សួ​ស​ ស៊ា​ង​លី​ អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ដើម្បី​បំពេញ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​ និង​សុំ​ដីកា​តាម​ចាប់ខ្លួន​បក្ខពួក​ ។​ ចំណែក​គោ​ងាប់​មួយ​ក្បាល​ត្រូវ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ៕​ សុ​ភ័​ណ្ឌ​
IMG-20150217-WA0008
IMG-20150217-WA0011
IMG-20150217-WA0010

Loading...

Leave a Reply

Your email address will not be published. Required fields are marked *