ចាប់ខ្លួន​ចោរ​កាច់ក​ម៉ូតូ​បញ្ចូល​ទ្រុង​ដែក​នៅ​ស្រុក​ពញាក្រែក​

​ខេត្ត​ត្បូងឃ្មុំៈ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោង​កាង​ ស្រុក​ពញាក្រែក​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​របស់​ជន​រង​គ្រោះ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​អូរ​ហោល​ខាងលិច​ភូមិ​ដា​ ក្នុង​ខណៈ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ទុក​នៅ​វាលស្រែ​ ហើយ​ចុះ​ក្នុង​អូរ​រក​ត្រី​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ងោក​ ជឿន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោង​កាង​ ឃុំ​កោង​កាង​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ា​កក​អ៊ិ​ច​ស៊ិ​ន​ធ័​រ​ ពណ៌​ក្រហម​ ឌុ​ប​កូនប្រុស​ឈ្មោះ​ ភ័​ណ្ឌ​ ចេញពីផ្ទះ​ទៅ​រក​ត្រី​នៅ​ចំណុច​អូរ​អហោ​ល​ខាងលិច​ភូមិ​ដា​ ។​ ពេល​ទៅ​ដល់​មាត់​អូរ​ លោក​បាន​ទុក​ម៉ូតូ​នៅ​ខាងលើ​មាត់​អូរ​ ហើយ​នាំ​កូន​រក​ត្រី​ក្នុង​អូរ​ ។​ បន្តិច​ក្រោយមក​ ឮ​សំឡេង​ម៉ូតូ​នៅ​ម្តុំ​កន្លែង​ដែល​ខ្លួន​ទុក​ម៉ូតូ​ជិះ​ចេញ​ទៅ​ក្រៅ​ ។​ ពេល​នោះ​លោក​បាន​រត់​មក​មើល​ម៉ូតូ​របស់​ខ្លួន​ ក៏​ដឹង​ថា​ចោរលួច​ម៉ូតូ​ ក៏​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោង​កាង​ ។​

​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​តាម​ប្រមាញ់​ជនសង្ស័យ​ ប្រផាប់​ប្រ​ផី​ង​ ហើយ​ក៏​បានឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មាន​ភិនភាគ​ដូច​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ ក៏​ឃាត់ខ្លួន​សាកសួរ​ ។​
​តាម​ការ​និយាយ​ប្រាប់​ពី​ជនសង្ស័យ​ឲ្យ​ដឹង​ថា​ ខ្លួន​មានឈ្មោះ​ យោន​ ទី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អណ្តូង​ជ័យ​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ។​ នៅ​មុន​ពេល​កើតហេតុ​ រូបគេ​(​ជនសង្ស័យ​)​ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ សា​រក្ស​ បាន​ជិះ​ម៉ូតូ​ សេ​ ១០០​ កូរ៉េ​ដើរ​រក​លួច​ម៉ូតូ​ ។​ ពេល​ជិះ​មក​ដល់​ចំណុច​អូរ​ហោល​ ឃើញ​ម៉ូតូ​ទុក​ចោល​នៅ​ទីនោះ​ ក៏​ចុះ​កាច់​សោ​ ហើយ​ជិះ​ចេញ​មក​តែ​ម្តង​ ។​ លុះ​កំពុង​ជះ​នៅ​តាម​ផ្លូវ​ ស្រាប់តែ​ជួប​សមត្ថកិច្ច​ហៅ​សួរនាំ​ ហើយ​ចាប់ខ្លួន​ បាន​តែ​ម្តង​ ។​ រីឯ​ឈ្មោះ​សា​រក្ស​ បាន​ជិះ​ម៉ូតូ​របស់​គេ​ចេញ​ទៅ​មុន​ មិនដឹង​ទៅ​ទីណា​។​

​នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​ និង​ជនសង្ស័យ​មក​សាលាដំបូង​ខេត្តកំពង់ចាម​ដើម្បី​ចាត់ការ​បន្ត​ ៕​ សុ​ភ័​ណ្ឌ​

IMG-20150305-WA0012

Loading...

Leave a Reply

Your email address will not be published. Required fields are marked *