ចាប់ខ្លួន​ជនជាតិ​វៀតណាម​ ៣១​នាក់​ ពួន​សម្ងំ​លាក់ខ្លួន​នៅ​ហាង​កាហ្វេ​ និង​ហាង​កាត់សក់​

ភ្នំពេញ​:​ ជនជាតិ​វៀតណាម​ចំនួន​៣១​នាក់​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ចាប់​ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៥​ ។​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីលា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​ យើង​កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែមករា​ ថា​ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៣១​នាក់​ ក្នុង​នោះ​មាន​មនុស្ស​ចំនួន​២៥​នាក់​ ដែល​មាន​លិខិតឆ្លងដែន​ ប៉ុន្តែ​ប្រើ​ខុស​ទិស​ដៅ​ និង​មនុស្ស​ចំនួន​៦​នាក់​ មិន​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។​

​ចំពោះ​ជនជាតិ​វៀតណាម​ ដែល​គ្មាន​លិខិតឆ្លងដែន​ ខាង​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​ ហើយ​ប្រកាស​បណ្តេញ​ពួក​គេ​ចេញពី​ប្រទេស​កម្ពុជា​។​ លោក​បន្ត​ថា​ ចំពោះ​ជនជាតិ​វៀតណាម​ចំនួន​២៥​នាក់​ ដែល​មាន​លិខិតឆ្លងដែន​ ប៉ុន្តែ​ប្រើ​ខុស​ទិស​ដៅ​ នៅ​ពេល​ដែល​ពួក​គេ​ប្រើ​អស់​ទិដ្ឋាការ​ ត្រូវ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។​

​សូម​ជម្រាប​ថា​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ បាន​ចាប់ខ្លួន​ជនជាតិ​បរទេស​ ដែល​ចូល​មក​រស់នៅ​កម្ពុជា​ គ្មាន​ច្បាប់​ត្រឹមត្រូវ​ បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​បាន​ចំនួន​ជាង​ ១២០០​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ច្រើន​ ជាងគេ​។​ ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាង​ ១២០០​នាក់​ គឺ​មាន​២៩​សញ្ជាតិ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *