ចាប់ខ្លួន​ស្ត្រី​សង្ស័យ​នាំ​យក​ថ្នាំ​ញៀន​ដាក់​ក្នុង​ស៊ុប​ចូល​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​

​ខេត្ត​ត្បូងឃ្មុំៈ​ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​អនុរក្ស​មណ្ឌល​អំ​រំ​កែប្រែ​ទី​៣​ ហៅ​ គុក​ត្រពាំង​ផ្លុ​ង​ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​អនុរក្ស​ឆែកឆេរ​ក្នុង​ចំណីអាហារ​(​ស៊ុប​)​ រក​ឃើញ​ថ្នាំ​ញៀន​ដាក់​ក្នុង​ឆ្អឹងស្មង​គោ​ដែល​ស្ត្រី​សង្ស័យ​នាំ​យក​ឲ្យ​ទណ្ឌិត​នៅ​ក្នុង​គុក​ត្រពាំង​ផ្លុ​ង​ ។

​លោក​ជា​ ជឿន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១១​និង​៥៥​នាទី​ ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ កម្លាំង​អនុរក្ស​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​បាន​ត្រួតពិនិត្យ​ម្ហូបអាហារ​របស់​ស្ត្រី​ម្នាក់​ដែល​នាំ​យក​ទៅ​ឲ្យ​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។​ ក្នុង​ការ​ត្រួតពិនិត្យ​ អនុរក្ស​បាន​រក​ឃើញ​ ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​២​កញ្ចប់​ដាក់​ក្នុង​ឆ្អឹង​ស៊ុប​។​

​ប្រភព​បន្ត​ថា​ ឆ្លងកាត់​តាម​ការ​រក​ឃើញ​ថ្នាំ​ញៀន​ខុសច្បាប់​ខាងលើ​នេះ​ កម្លាំង​អនុរក្ស​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំង​ផ្លុ​ង​បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្ចាស់​ស៊ុប​បណ្តោះអាសន្ន​ឈ្មោះ​ ឃិ​ន​ សាង​ អាយុ​៤៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដុំ​ខ្វិត​ ឃុំ​វាល​ពន់​ ស្រុក​ឆ្ព​ង​ ខេត្តកំពង់ស្ពឺ​ ។​

​តាម​ចម្លើយ​ស្ត្រី​សង្ស័យ​ ឃិ​ន​ សាង​ បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មាន​ប្អូនធម៌​របស់​ឈ្មោះ​ អ៊ុំ​ វុ​ទ្ធី​ បាន​ផ្ញើ​សម្ភារ​ ម្ហូបអាហារ​ ដូ​ជា​ស៊ុប​គោ​ជាដើម​ តាម​អ្នកស្រី​យក​មក​ឲ្យ​អ៊ុំ​ វុ​ទ្ធី​ ដែល​ជា​ទណ្ឌិត​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ​។​

​ស្ត្រី​សង្ស័យ​បន្ត​ថា​ នៅ​ពេល​មក​ដល់​មណ្ឌល​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំង​ផ្លុ​ង​ អ្នកស្រី​បាន​យក​សៀវភៅ​គ្រួសារ​ដែល​មានឈ្មោះ​អ៊ុំ​ វុ​ទ្ធី​ ជា​ប្តី​ ទៅ​សុំ​អនុរក្ស​យក​ចំណីអាហារ​ឲ្យ​ឈ្មោះ​ អ៊ុំ​ វុ​ទ្ធី​ ស្រាប់តែ​ត្រូវ​អនុរក្ស​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ ។​

​ស្ត្រី​សង្ស័យ​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ស្គាល់ឈ្មោះ​ អ៊ុំ​ វុ​ទ្ធី​ចំនួន​៥​ខែ​មក​ហើយ​ និង​ធ្លាប់​បាន​មក​លេង​ សួរសុខទុក្ខ​ក្នុង​ពន្ធនាគារ​៥​ដង​មក​ហើយ​ដែរ​។​ ក្នុង​ពេល​មក​លេង​ម្តងៗ​ ប្អូនធម៌​របស់​អ៊ុំ​ វុ​ទ្ធី​ បាន​ផ្ញើ​របស់​ប្រើប្រាស់​ នំ​ ចំណី​ ឲ្យ​គេ​ជា​ញឹកញាប់​ ។​

​ចំពោះ​រឿង​ថ្នាំ​ញៀន​នេះ​ ស្ត្រី​សង្ស័យ​បាន​ឆ្លើយ​ថា​ ខ្លួន​មិន​បានដឹង​ទេ​ ។​ លោក​ជា​ ជឿន​ បា​បញ្ជាក់​ថា​ ដោយ​មានការ​អនុញ្ញាត​ពី​លោក​ ហួត​ វុ​ទ្ធី​ ព្រៃ​រាជអាជ្ញា​អម​សាលាដំបូង​ ខេត្តកំពង់ចាម​ លោក​ជា​ ជឿន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​តេ​ស្តិ៍​ ឃើញ​ថា​ ថ្នាំ​ញៀន​ដែល​ស្ត្រី​សង្ស័យ​យក​មកនេះ​មាន​សារជាតិ​មេ​តំ​ហ្វេ​តា​មីន​ពិតប្រាកដ​មែន​។​

​ស្ត្រី​សង្ស័យ​ និង​ថ្នាំ​ញៀន​ត្រូវ​បាន​ឃាត់ខ្លួន​និង​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ ៕​ ម៉ុ​ក​ ពន្លក​

IMG-20150210-WA0024
IMG-20150210-WA0023
IMG-20150210-WA0022
IMG-20150210-WA0021

Loading...

Leave a Reply

Your email address will not be published. Required fields are marked *