ចាប់ខ្លួន​៣៣​នាក់​ក្រោយ​ពាក់ព័ន្ធ​បាតុកម្មហិង្សា​

​កាលពី​ថ្ងៃ​ទី​១​ ខែមីនា​ ប៉ូលិស​ហុង​ កុង​បាន​ចាប់ខ្លួន​មនុស្ស​៣៣​នាក់​ និង​ បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ ហ្វូង​បាតុករ​ដែល​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ ខណៈ​ដែល​បាតុកម្ម​ ក្លាយជា​អំពើ​ ហិង្សា​នោះ​ ។​

​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​បាន​ ខឹងសម្បា​ចំពោះ​ការ​ធ្វើ​បាតុកម្ម​នោះ​ថា​ ជា​ការ​គំរាមកំហែង​ រាំងស្ទះ​ដល់​ដំណើរ​ ការ​រក​ទទួលទាន​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​ របស់​ពួក​គាត់​ ។​

​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ចូល​ទៅ​ កាន់​ទីក្រុង​ហុងកុង​ដើម្បី​លក់ទំនិញ​ ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​មានការ​រាំង​ ស្ទះ​ ធ្វើ​ឱ្យ​មុខទំនិញ​មួយ​ចំនួន​ខូច​គុណ​ ភាព​ ក៏​ដូច​ជា​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ​ ។​

​ប៉ូលិស​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​បា​តុ​ កម្ម​របស់​ក្រុមប្រឆាំង​បាន​កើតឡើង​នៅ​ តាម​ទីប្រជុំជន​ពាណិជ្ជកម្ម​ផ្សេងៗ​ ដូច​ ជា​នៅ​ Yuen​ Long​ ជិត​ព្រំដែន​ជាមួយ​ ប្រទេស​ចិន​ ។​ បាតុកម្ម​នោះ​បាន​ក្លាយជា​ ហិង្សា​ ហើយ​ប៉ូលិស​បាន​សម្រេចចិត្ដ​ធ្វើ​ អន្ដរាគមន៍​បំបែក​បាតុកម្ម​ខាងលើ​នោះ​ ប៉ុន្ដែ​ក្រុម​បាតុកម្ម​បាន​ទៅ​កន្លែង​ផ្សេង​ ហើយ​ជួបជុំ​គ្នា​បន្ដ​ទៀត​ធ្វើ​ឱ្យ​កកស្ទះ​ ចរាចរណ៍​ ។​

​សេចក្ដីថ្លែងការណ៍​របស់​ប៉ូលិស​បាន​ បញ្ជាក់​ថា​ ប៉ូលិស​បាន​សម្រេច​ធ្វើ​ប្រ​តិ​ ប​ត្ដិ​កា​រប​ង្ក្រា​ម​ក្នុង​ទ្រង់ទ្រាយ​ស្រាល​ បំផុត​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​ បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ​ហិង្សា​ ទាំងនេះ​ និង​ព្រមទាំង​ចាប់ខ្លួន​បាតុករ​ ដែល​ពាក់ព័ន្ធ​អំពើ​ហិង្សា​ផង​ដែរ​។​ ប៉ូលិស​ បាន​ចាប់ខ្លួន​បាតុករ​៣១​នាក់​ ក្នុង​នោះ​ មាន​ស្ដ្រី​២​នាក់​ផង​ដែរ​ ។​ ក្នុង​ចំណោម​ អ្នក​ដែល​ចាប់ខ្លួន​មាន​អាយុ​ចាប់ពី​១៣​ ឆ្នាំ​រហូត​ដល់​៧៤​ឆ្នាំ​ ។​ ពួក​គេ​ទទួល​រង​ ចោទ​ពី​បទ​បង្កចលាចល​ ប៉ះពាល់​ដល់​ សណ្ដាប់ធ្នាប់​សាធារណៈ​ ។​
​កោះ​ហុងកុង​ត្រូវ​ប្រគល់​ឱ្យ​ចិន​គ្រប់​ គ្រង​ បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បញ្ចប់​ អាណានិគម​ន៍​នៅ​ក្នុង​ឆ្នាំ​១៩៩៧​ ។​ ប៉ុន្ដែ​ ទោះ​យ៉ាងណា​ កោះ​នេះ​ចង់បាន​សិទ្ធិ​ឯក​ រាជ្យ​ និង​មាន​រដ្ឋបាល​មួយ​ដាច់​ដោយ​ ឡែក​ មិន​ស្ថិត​នៅ​ក្រោម​ចិន​ ។​

​ក្រុម​បាតុករ​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​ ស្រែក​បណ្ដេញ​អ្នកជំនួញ​ចិន​ឱ្យ​ត្រឡប់​ ទៅ​ប្រទេស​គេ​វិញ​ ។​ មន្ដ្រី​ប៉ូលិស​ម្នាក់​ ត្រូវ​បាតុករ​ឡោម​ព័ទ្ធ​ ដោយសារ​តែ​បាន​ វាយ​បាតុករ​ឱ្យ​របួស​នៅ​ត្រង់​មុខ​។​ ប៉ូលិស​ បញ្ជាក់​ថា​ ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​ ប៉ូលិស​៥​នាក់​រង​របួស​ ៕

HONGKONG-CHINA/

Loading...

Leave a Reply

Your email address will not be published. Required fields are marked *