ចាប់ខ្លួន​៤​នាក់​ពាក់ព័ន្ធ​រំលោភ​បូក​លើ​ស្ត្រី​ចំណាស់​អាយុ​៥១​ឆ្នាំ​នៅ​ស្រុក​ស្ទឹង​ត្រង់​

​ខេត្តកំពង់ចាមៈ​ ជនសង្ស័យ​៤​នាក់​ត្រូវ​សមត្ស​កិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ពាក់ព័ន្ធ​ករណី​រំលោភ​បូក​ ទៅ​លើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​២១​ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ឫស្សី​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​

​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ អ៊​.​ស​.​ហ​.​ អាយុ​៥១​ឆ្នាំ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ ប្តី​ និង​កូន​របស់​អ្នកស្រី​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ខេត្ត​។​ យប់​នោះ​ អ្នកស្រី​មិន​ហ៊ាន​ដេក​នៅផ្ទះ​ម្នាក់ឯង​ ក៏​ទៅ​សុំ​ម្ចាស់ផ្ទះ​ឈ្មោះ​ ត្រេ​ន​ នៅ​ក្បែរ​គ្នា​ដេក​ ។​ ពេល​ទៅ​ដល់​ អ្នកស្រី​បាន​អង្គុយ​លេង​នៅ​ក្រោមផ្ទះ​ហើយ​ក៏​បាន​ជួប​បុរស​៤​នាក់​កំពុង​អង្គុយ​ផឹកស្រា​នៅ​ក្បែរ​នោះ​ដែរ​។​

​ប្រភព​បន្ត​ថា​ បន្ទាប់​មក​ បុរស​ទាំងនោះ​បាន​ចាក់​ស្រា​១​កែវ​ឲ្យ​គាត់​(​ស្ត្រី​រង​គ្រោះ​)​ផឹក​ រួច​ក៏​អង្គុយ​លេង​នៅ​ទីនោះ​បាន​បន្តិច​ អ្នកស្រី​ក៏​បាន​ចាក​ចេញពី​នោះ​មក​ផ្ទះ​ឈ្មោះ​ត្រេ​ន​វិញ​។​ ពេល​នោះ​ឈ្មោះ​ត្រេ​ន​ បាន​ឡើង​ដេក​លើ​ផ្ទះ​ ឯ​គាត់​ បាន​ទៅ​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​រហូត​ដល់​ម៉ោង​២១​ ថ្ងៃ​ ខែ​ដដែល​ ស្រាប់តែ​មាន​បុរស​ ម្នាក់​ក្នុង​ចំណោម​៤​នាក់​ដែល​ផឹកស្រា​ជាមួយ​គ្នា​ មក​ខ្ទប់មាត់​គាត់​ រួច​បី​ទៅ​ខាងក្រោយ​ផ្ទះ​បាន​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ ក៏​ផ្តួល​ចុះ​ទៅ​លើ​ដី​ ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែ​ម្តង​រហូត​បាន​សម្រេច​ ទើប​ក្រោក​ចេញ​ទៅ​។​

​ប្រភព​បន្ត​ទៀត​ថា​ ពេល​ជន​ទី​១​ចេញ​ទៅ​ភ្លាម​ ក៏​មាន​ជន​ទី​២​មក​ដល់​ ចាប់រំលោភ​រហូត​បាន​សម្រេច​ទៀត​ ។​ ក្រោយ​ពី​រំលោភ​រួច​ ពួក​ជន​ទាំងនោះ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ ។​

​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២២​ ខែមករា​ អ្នកស្រី​បាន​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​ និង​ចាប់ខ្លួន​ជនសង្ស័យ​។​ លោក​វរសេនីយ៍ទោ​ ទុ​ ចាន់​ ណា​ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ និង​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​ បន្ទាប់​ពី​ស្រាវជ្រាវ​នា​ពេល​កន្លង​មក​ ដែល​មានឈ្មោះ​ ស្រេង​ ក្រួច​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​,​ ឆុ​យ​ ឆាយ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​,​ រ៉េ​ត​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ និង​ឈ្មោះ​ចែ​ម​ ចេ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនសង្ស័យ​ទាំងនេះ​មាន​ទីលំនៅ​ភូមិ​ខ្ជួ​យ​៣​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ។​

​លោក​ទុំ​ ចាន់​ណា​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ដើម្បី​បំពេញ​នីតិវិធី​ត្រៀម​បញ្ជូន​ទៅ​តុលាការ​ ៕​ ម៉ុ​ក​ ពន្លក​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *