ចាប់ចោរជិះ២នាក់ បន្លំចូលលួចគាស់ទូ យកព្រះពុទ្ធបដិមាករចំនួន១៤នៅក្នុងវត្តព្រៃច្បារស្រុកព្រះស្តេច

ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានស្ទាក់ ចាប់ឃាត់ខ្លួនបាន ជនសង្ស័យពីរនាក់

ខណៈដែលពួកគេព្យាយាមជិះរត់គេចខ្លួន បន្ទាប់ពីបានចូលលួចគាស់ទូរដាក់ព្រះពុទ្ធបដិមាករចំនួន១៤ ព្រះអង្គ​ នៅលើកុដ ពីក្នុងវត្តវត្តព្រៃច្បារ ស្ថិតភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា៖ ករណីខាងលើនេះគឺក្រោយពេលជនល្មើសធ្វើសកម្មភាពលួចបានសម្រេចរួចមក ព្រះគ្រូចៅអធិការវត្តព្រៃច្បារ ដោយមានការសង្ស័យ ក៏បានទូរស័ព្ទរាយការណ៍ប្តឹងមកសមត្ថកិច្ច។

លុះទទួលបានសេចក្ដីរាយការណ៍ សមត្ថកិច្ច ប៉ុស្តិ៍នគរបាលកំពង់សឹង សហការជាមួយប្រជាការពារ​
ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនៃអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេច
បានដេញតាមស្ទាក់ចាប់បានជនសង្ស័យ២នាក់ និងវត្ថុតាងភ្លាមៗផងដែរ នៅវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី០៣,០៧,២០២០ ចំណុចផ្លូវជាតិលេខ១ ភូមិក្រាំងក្អុក​ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ជនសង្ស័យមានឈ្មោះទី1ឈ្មោះ សាម​ វី​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មានទីលំនៅភូមិបឹងឈូក​ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
2ឈ្មោះ គង់​ ហ្វារឹត ភេទប្រុស​ អាយុ៣៦ឆ្នាំ​មានទីលំនៅបឹងឈូក សង្កាត់​លេខ​៦ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

ករណីនេះសមត្ថកិច្ចចាប់បានវត្ថុតាងមាន 1-ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង គ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ 1IH-2437
2-ព្រះពុទ្ធដិម៉ាករ១៤ព្រះអង្គ
3-ឧបករណ៍គាស់ទ្វារ

បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកព្រះស្ដេច និងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

 

Loading...