ចាប់បានជនបង្ករបួសស្នាម រត់គេចរួចទាំងជាប់ដៃខ្នោះ

ភ្នំពេញ ៖ ផឹកស៊ីស្រវឹងស្រាយគំនុំចាស់កាប់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងម្នាក់សមត្ថកិច្ចចុះទៅដល់ ចាប់បានជនបង្កម្នាក់ដាក់ខ្នោះជាប់ដៃហើយឲ្យស្លៀកខោត្រូវជនបង្ករត់ គេចខ្លួនទាំងដៃជាប់ ខ្នោះបាត់ស្រមោល ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៦ខែតុលា តាមបណ្តោយផ្លូវលំនៅចំនុចជិតវត្តនាគវន្ត សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ជនបង្កនិងជនរងគ្រោះសុទ្ធតែជាកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋានសំណង់កន្លែងកើតហេតុខាងលើដូចគ្នា មុនពេលកើតហេតុគេបានឃើញជនបង្កមានគ្នា៣ទៅ៤នាក់បានអង្គុយផឹកស៊ីនៅចំណុច ខាងលើ តែជនរងគ្រោះមិនបានផឹកទេនៅដេកក្បែរជនបង្កដែលកំពុងតែផឹកស៊ី លុះពេលជនបង្កផឹកស្រវឹងហើយនឹកឃើញ រឿងគំនុំចាស់ជាមួយជនរងគ្រោះក៏បានឈ្លោះប្រកែតជាមួយជនរងគ្រោះតាំងពីម៉ោង ជិត១០យប់រហូតដល់ម៉ោងកើតហេតុជនបង្កបានយកកាំបិតកាប់ទៅលើជនរងគ្រោះចំ ក្បាលនិងចំទ្រូងបណ្តោយអោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានអ្នកឃើញហេតុការណ៍រុំ នឹងកន្ទេលសែងយកដាក់នៅតាមផ្លូវ ចំណែកជនបង្កបានទៅដេកនៅក្នុងការដ្ឋានដដែល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់បានឃាត់ខ្លួនជនបង្កបានម្នាក់ដែលកំពុងតែ ដេកស្លៀកខោលីអូ ក៏ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះរួចហើយឲ្យបក្សពួករបស់គេយកខោជើង វែងមកស្លៀកឲ្យស្រាប់តែជនបង្កលួចរត់គេចខ្លួនបាត់ទំាងដៃជាប់ខ្នោះជាប់ ចំណែកជនរង គ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕

2015_10_27_09_23_48

2015_10_27_09_23_48_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *