ចាប់បានជនសង្ស័យ​ចាប់​ក្មេង​ស្រីអូស​ចូលព្រៃ​រំលោភ​៣ដង

ខេត្តកណ្ដាល៖ សមត្ថកិច្ចជំនាញបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ករណីចាប់អនីតិជនអូសចូលព្រៃចាប់រំលោភរហូតដល់៣ដង ខណៈនាងរងគ្រោះត្រូវម្តាយប្រើឲ្យទៅទិញទឹកបរិសុទ្ធ ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា បានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យឈ្មោះ ឆុន សុខ នៅ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោយពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើអនីតិជនជនរងគ្រោះអាយុ១៤ឆ្នាំ ដែលម្ដាយប្រើឲ្យទិញទឹកសុទ្ធ កាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ រួចមកជនសង្ស័យបានគេចខ្លួនបាត់ រហូតដល់ម៉ោង១៨និង៤១នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សមត្ថកិច្ចប៉ុស្តិ៍រកាកោងទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្នុងផ្ទះ ឈ្មោះសយ មករាភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ បញ្ជូនមកប៉ុស្តិ៍សាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះ៣ដងប្រាកដមែន តែមិនបានស៊ីជម្រៅខ្លាំងនោះទេ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕

ff

Loading...