ចាប់បានបក្ខពួកកុ្រមចោរឆក់កាបូបនៅជិតផ្សារទួលគោក

ភ្នំពេញ៖ បក្ខពួកក្រុមឆក់កាបូបម្នាក់ត្រូវសមត្ថកិច្ចជំនាញចាប់បាន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីវីដេអូស្តីអំពីសកម្មភាពឆក់ត្រូវបានចែកចាយផ្សព្វផ្សាយយ៉ាងកក្រើកលើបណ្តាញទំនាក់ទងសង្គមហ្វេសបុក ។

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្សារ ទួលគោក មុខផ្ទះលេខ០៩ ផ្លូវ៣១៥ ក្រុម ៣២ ភូមិ ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធាណីភ្នំពេញ នារីម្នាក់ត្រូវក្រុមចោរជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ខណៈដែលកំពុងដើរឆ្លងផ្លូវ ។

បន្ទាប់ពីសកម្មភាពនេះកើតឡើង កាមរ៉ាសុវត្ថិភាពបានថតយកសកម្មភាពជនសង្ស័យធ្វើសកម្មភាពឆក់កាបូបជាក់ស្តែង និងមានការចែកចាយតៗគ្នាតាមបណ្តាញសង្គមហ្វេសប៊ុន ទើបធ្វើឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាបាន ឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួន ឈ្មោះ ហួរ វណ្ណឌី ហៅណាប់ អាយុ២៣ ឆ្នាំ ត្រូវបានចាប់ខ្លួននៅចំណុចមុខផ្ទះលេងហ្គេម ផ្លូវរថភ្លើង កែងផ្លូវk៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម៉ូតូ០១គ្រឿងម៉ាក ស៊ុយហ្សុយគីនិច ពណ៌ត្រួយចេក គ្មានស្លាកលេខផងដែរ។

ជនសង្ស័យ ហួរ វណ្ណឌី និយាយថា ខ្លួនពិតជាមានការពាក់ព័ទ្ធ និងករណី អំពើលួច (ឆក់កាបូបដៃ) មិនបានសម្រេចនៅចំណុតខាងលើ ជាមួយនិងបក្ខពួកម្នាក់ទៀតប្រាកដមែន ៕

 

1 2 3

Loading...