ចាប់បានហើយឃាតកវាយសម្លាប់មនុស្សរួចដុតសាកសពជាមួយម៉ូតូកាលឆ្នាំទៅ

ខេត្តក្រចេះ៖ឃាតកម្មវាយសម្លាប់មនុស្សរួចដុតកម្ទេចសាកសពចោលនៅក្នុងចំការកៅស៊ូមួយកន្លែងក្នុងស្រុកស្នួលខេត្តក្រចេះ​ កាលពីឆ្នាំ២០១៩កន្លងទៅ​ ពេលនេះជនដៃដល់ ត្រូវបានកម្លាំងនគរបាលស្រុកស្នួល​ ស្រាវជ្រាវចាប់ខ្លួនបានហេីយ។

ជនដៃដល់ឈ្មោះ បូ ណារិន ហៅធី អាយុ២៣ឆ្នាំ រស់នៅឃុំស្រចារ ស្រុកស្នួល និងត្រូវបាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរ បាលស្រុកស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ក្រោយធ្វើសកម្មភាពមានរយះពេលជាង១ឆ្នាំ។

មូលហេតុដោយសារខឹងជនរងគ្រោះជំពាក់លុយចំនួនន១០ម៉ឺនរៀលតែមិនព្រមសងវិញ។

ជនសង្ស័យដៃដល់បានឆ្លើយសារភាពថា កាលពីខែមិថុនា ឆ្នាំ២០១៩ រូបគេពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ទៅលើជនរងគ្រោះដែលត្រូវជាបងថ្លៃជីដូនមួយ រួចបានដុតកម្ទេចសាកសពជាមួយនិងម៉ូតូមួយគ្រឿង នៅក្នុងព្រៃចម្ការកៅស៊ូ ដោយសារមូលហេតុខឹងជនរងគ្រោះជំពាក់លុយចំនួនន១០ម៉ឺនរៀលតែមិនព្រមសងវិញ៕

Loading...