ចាប់បានហើយ! ​បុរសរំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​​ ហើយ​សម្លាប់​បំ​បិទ​មាត់​

ខេត្តកំពង់ឆ្នាំង៖ ​នគរបាល​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​កំរិត​ធ្ងន់របស់​ស្នងការ​ដា្ឋ​ន​នគរ​បាល​ខេត្ត​ចាប់ខ្លួន​ជនសង្ស័យ​ ដែល​បាន​ចាប់រំលោភ​កុមារី​ម្នាក់​រួច​សម្លាប់​បំបិទមាត់បាន​ហើយ កាលពីវេលា​ម៉ោង៣ ​និង​២០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៧​ ​ខែកុ​ម្ភៈ ឆ្នាំ២០១៥​ នៅ​ចំណុច​រនាល​ភេ ស្ថិត​ក្នុង​កំពង់​បា​ស្រូវ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខណៈដែល​ជន​នេះ​បាន​គេច​ចូល​ព្រៃ​សម្ងំ​លាក់ខ្លួន​១​យប់​១​ថ្ងៃ។

​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​របស់​ស្នងការដ្ឋាន​គ​របាល​ខេត្ត បាន​ប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សូ ស៊ី​ម អាយុ​៤០ឆ្នាំ ធ្លាប់​មាន​ប្រ​ព​ន្ធ​២-៣ និង​ចុង​ក្រោយមក មាន​ប្រ​ព​ន្ធ កូន​១ រស់នៅ​ភូមិ​​-ឃុំ កើតហេតុ ខាងលើ។ នគរបាលបាន​បន្ត​ថា ក្រោយ​ពី​មាន​ករណី​ចាប់រំលោភ​ក្មេងស្រី ហើយ​សម្លាប់​បំបិទមាត់ និង​ធ្វើឲ្យ​​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ​​ខែកុ​ម្ភៈ កម្លាំងចុះ​ស្រាវជ្រាវ​បន្ទាន់ ហើយ​បាន​ប្រមូល​ព័ត៌មាន និង​វត្ថុ​តាង ទើប​ឈាន​ដល់កំណត់​មុខសញ្ញាដែល​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​។

ក្រោយ​ពី​មាន​កិច្ចសហការ​ល្អ​ពី​ប្រជាពលរដ្ឋបានដឹង​ថា ជនសង្ស័យ​ខាងលើ​កំពុង​សម្ងំ​លាក់ខ្លួន​នៅចំណុចរនាល​ភេ ពេល​នោះកម្លាំង​របស់​លោកបាន​ទៅ​ព័​ទ្ឋ​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​​៣​ទៀប​ភ្លឺ ថ្ងៃ​ទី២៧ ​ខែកុ​ម្ភៈ នេះ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ ​បាន​ត្រឹមតែ​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់​នាង​រំលោភពិតមែន តែ​មិន​បាន​សម្លាប់​នោះ​ទេ តែ​ទោះ​យ៉ាងនេះ​ក្តី ក៏​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​តាម​និ​តិ​វិធី​ច្បាប់​។

គួរ​រំ​ឮ​កថា កុមារី​រង​គ្រោះ​​អាយុ​៨​ឆ្នាំ នាង​ជា​កូន​ទី​៧ ក្នុង​ចំណោមបងប្អូន​៨​នាក់ មាន​ម្តាយ​ឈ្មោះ លី​ម ឡុ​ន អាយុ​៤១​ឆ្នាំ ឪពុក​ឈ្មោះ ស៊ី​ម សម្បត្តិ អាយុ​៤៨​ឆ្នាំ មាន​ទី​លំនៅ​ភូមិកំពង់​បា​ស្រូវ ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​ចាប់រំលោភ ​រួច​សម្លាប់​បំបិទមាត់ ​កាលពី​យប់ថ្ងៃ​ទី​២៥ខែកុម្ភះ ហើយ​ត្រូវ​បាន​គេប្រទះ​ឃើញ​ធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែកុ​ម្ភៈ ឆ្នាំ២០១៥៕

Rape

Child Rape

Rape 1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *