ចាប់បុរស៣នាក់បញ្ជូនទៅសាលាដំបូង ក្រោយពីដាក់អន្ទាក់និងបរបាញ់សត្វខុសច្បាប់

ខេត្តមណ្ឌលគិរី៖ មនុស្សចំនួន០៣នាក់ដែលបាននាំគ្នាលួចបរបាញ់សត្វ និងដាក់អន្ទាក់សត្វខុសច្បាប់ក្នុងព្រៃការពារមណ្ឌលគិរី ត្រូវបាន មន្ត្រីជំនាញចាប់ឃាត់ខ្លួន ។ ប្រតិបត្តិការនេះដឹកនាំដោយលោក លោក កែវ សុភគ៌ អនុប្រធានព្រៃការពារមណ្ឌលគិរី កាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី១០ សីហា ២០១៥ ត្រង់ចំណុចអូរទេ ស្ថិតក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

លោក កែវ សុភគ៌ អនុប្រធានព្រៃការពារមណ្ឌលគិរី បានឲ្យដឹងថា ការឃាត់ខ្លួនមនុស្សចំនួន០៣នាក់នេះ ក្នុងនោះមានម្នាក់ ជាអនិតិជនមិនទាន់គ្រប់អាយុ ។

លោកបន្តថា បច្ចុប្បន្នជនសង្ស័យទាំងបីនាក់រួមនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការហើយ ដែលជនសង្ស័យទាំងនោះមានទី០១ ឈ្មោះ សន នាង ភេទប្រុស អាយុ៦០ឆ្នាំ ទី០២ឈ្មោះ សន អុន អាយុ ២៩ឆ្នាំ និងទី០៣ឈ្មោះ សន ពៅ អាយុ15ឆ្នាំ ។

ចំណែកវត្ថុតាងរួមមានអាវុធ អាការស្វ័យវែង០១ដើម គ្រាប់២២គ្រាប់ អាគុយ០១ ក្បាលឆក់សត្វ០១គ្រឿង ព្រមទាំងសាច់ សត្វមួយចំនួន ហើយជនសង្ស័យទាំង០៣នាក់មានទីលំនៅស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *