ចាប់មេខ្លោងជួញដូរគ្រឿងធំម្នាក់ ដកហូតបានគ្រឿងញៀន ទំងន់ជាង១គីឡូក្រាម

ខេត្តក្រចេះ៖ ថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សរដែលគេហៅថាម៉ាទឹកក មានទំងន់ជាង១គីឡូក្រាម ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ

ធ្វើការអង្កេតស្រាវជ្រាវនិងឈានឲ្យមានការចាប់បង្រ្កាបពីជនម្នាក់ដែលកំពុងតែធ្វើការដឹកជញ្ជូនតាមម៉ូតូលើផ្លូវជាតិកាលពីយប់ថ្ងៃទី១៧ មករា នៅឃុំចង្រ្កង់ ស្រុកចិត្របុរី។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការកំណត់លើមុខសញ្ញា លើជនសង្ស័យបានច្បាស់ដែលកម្លាំងនគរបាលបានស្រាវមានរយៈពេលជាយូរទៅហើយនោះ ទើបឈានឲ្យមានការចាប់ខ្លួនជននេះបានមួយចំនួននិងគ្រឿងញៀនមួយចំនួនដែលរូបគេកំពុងតែដឹកជញ្ជូនដាក់ក្នុងការបូបស្ពាយ។និងមួយចំនួនទៀតគឺបានឆែរកឃើញនៅនិងលំនៅឋានរបស់គេស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី សរុបមានចំនួន១០កញ្ចប់ មាន៣កញ្ចប់ធំនិងមធ្យម ព្រមទាំង៧ កញ្ចប់តូចសរុបទំងន់ជាង១គីឡូក្រាម (១០០៩,១គីឡូក្រាម)។

ជនសង្ស័យជាមុខសញ្ញាជួញដូរទ្រង់ទ្រាយធំម្នាក់នេះឈ្មោះ ខាន់ វុទ្ឋី ហៅឆកអាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដនិងមានទំនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី និងក៏ជាមុខសញ្ញាចាស់ដែលធ្លាប់បានឃាត់ខ្លួនពាក់ព័ន្ឋនិងករណីគ្រឿងញៀនកន្លងមកផងដែរ៕

 រូបភាព៖ ស្នងការនគរបាលខេត្តក្រចេះ
Loading...