ចាប់យួន៤នាក់ ដែលរស់នៅដោយគ្មានច្បាប់ ក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិយួន៤នាក់ ក្នុងនោះស្រី២នាក់ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅកន្លែងហាងកាហ្វេ ស្ថិតនៅផ្លូវ៣៦៩ តាមបណ្តោយមាត់ទន្លេ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីបានបញ្ជាក់ថា យួនទាំង៤នាក់នេះ ត្រូវបានឃាត់ខ្លួន ពីបទ លួចស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងរកស៊ីធ្វើការដោយខុសច្បាប់។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងរៀបចំឯកសារបញ្ជូន ចេញពីកម្ពុជា៕

ew

rr

Loading...