ចាប់រំលោភក្មេងស្រីមានសតិមិនប្រក្រតីនៅខេត្តកណ្តាលត្រូវតុលាការសម្រេចដាក់ទោស

កណ្ដាល​ ៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល​ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន នៅ​រសៀល​ថ្ងៃទី​១៧​ខែ​កក្កដា ​ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ចំពោះ បុរស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ផ្លូវភេទ​លើ​ក្មេងស្រី​មាន​សតិ​មិន​គ្រប់​ក្រោម​បទចោទប្រកាន់​រំលោភ​សេ​ពស​ន្ថ​វះ​ ប្រព្រឹត្តឡើង​នៅ ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨តាម​មាត្រា​២៤១​នៃ​ក្រមព្រហ្មទណ្ឌ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ជន់ ខួច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។​

បើ​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ពញាឮ​បាន​អោយ​ដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ​វ ម​ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជន​ជាតិខ្មែរ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល (​សតិ​មិនសូវ​គ្រប់)។

រំលឹកថា កាលពីថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​ជនរងគ្រោះ​នៅផ្ទះ​ម្នាក់ឯង​។​ ឯ​ម្តាយ​បាន​ដើរទៅ​ទិញ​សាប៊ូ​នៅផ្ទះ​តៀម​របស់​ឈ្មោះ​រ៉ា​ន់ ភេទ​ស្រី ក្នុងភូមិ​ជាមួយ​។ ចំណែក​ឪពុក​ទៅធ្វើ​សំណង់​ឃើញ​ឱកាសល្អ​ជនសង្ស័យ​បាន​លបចូល​ក្នុង​បន្ទប់ ជនរងគ្រោះ​។​ មួយសន្ទុះ​ម្តាយ​ជនរងគ្រោះ​ត្រឡប់​មកពី​ទិញ​សាប៊ូ​វិញ ឃើញ​ជនរងគ្រោះ​ជា​កូន​បាន​ដើរ​ចេញពី​បន្ទប់​ក្នុងផ្ទះ​របស់ខ្លួន ​ហើយ​លើក​ខោ​របស់ខ្លួន​ដែល​នៅត្រឹម​ភ្លៅ​មក​ត្រឹម​ចង្កេះ រួចមក​អង្គុយ​នៅលើ​គ្រែ​សំយាក​មុខ​ផ្ទះ។ បន្ទាប់មក​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ​ជន់ ខួច​ដើរ​ចេញពី​បន្ទប់​ក្នុងផ្ទះ​នោះដែរ ដោយ​ដើរ​បិទ​ឡេវ​ខោ ពុំ​រូត​ខោ​ទេ ភ្លាម​នោះ​ម្តាយ​ជនរងគ្រោះ​មាន​ការ​សង្ស័យ​ក៏​ឃាត់​អោយ​ជនសង្ស័យ​នៅ​អង្គុយ​លើ​គ្រែ​សំយាក​មុខ​ផ្ទះ​ជាមួយគ្នា ហើយ​ក៏​ធ្វើការ​សួរនាំ​ទាំង​កូន​របស់​ខ្លួន​ ទាំង​ជនសង្ស័យ​បាន​អោយដឹង ​ថា​ កូនស្រី​របស់គាត់​ត្រូវ​ជនសង្ស័យ​ខាងលើ​ចាប់រំលោភ​តែ​មិន​ដល់​ស៊ី​ជំរៅ​ទេ​ ៕

 

Loading...