ចាប់ឡានប៉ូលិសខណ្ឌច្បារអំពៅចេញមុខបើកកាងឡានតាក់ស៊ី

ភ្នំ‌ពេញ៖ ឡានឡិចស៊ីសមីនីពណ៌សមួយគ្រឿង ដែលគេស្គាល់ថា ជាឡានរបស់ប៉ូលិសខណ្ឌច្បារអំពៅហើយឡានមួយគ្រឿងនេះ បានបើកចេញមុខកាងឡានតាក់សីុដេញដណ្ដើមម៉ូយគ្នាយ៉ាងអាណាធិបតេយ្យនៅក្រោមស្ពានអាកាសក្បាលថ្នល់ និងនៅលើស្ពានព្រះមុនីវង្សថ្មី និងនៅលើកំណាត់ផ្លូវជាតិលេខមួយ នាសព្វថ្ងៃនេះ បង្កអោយបាត់បង់នៅសោភណ្ឌភាពទីក្រុងគជ់របស់រាជធានីភ្នំពេញ ទើបអភិបាលខណ្ឌមានជ័យពេជ្រកែវមុនីបញ្ជាអោយកម្លាំងសន្តិសុខប្រជាការពារខណ្ឌប្រើប្រាស់កម្លាំងជាច្រើននាក់ឡោមពទ្ធចាប់នៅលើស្ពានព្រះមុនីវង្សថ្មីកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មកដាក់ទ្រុងដែកនៅសាលាខណ្ឌមានជ័យដើម្បីទុកព្រមានដល់ម្ចាស់ឡានដែលជាសមត្ថកិច្ចប៉ូលិសខណ្ឌច្បារអំពៅ។

ក្រុមសន្តិសុខប្រជាការពារខណ្ឌមានជ័យបានបញ្ជាក់ថាចំពោះឡានខាងលើនេះ គឺម្ចាស់វាជាប៉ូលិសខណ្ឌច្បារអំពៅបើកដើរកាងឡានតាក់សីុនៅក្រោមស្ពានអាកាសក្បាលថ្នល់ និងនៅលើស្ពានព្រះមុនីវង្សថ្មីព្រមទាំងផ្លូវជាតិលេខមួយតំបន់ច្បារអំពៅហើយនៅពេលកម្លាំងចុះមកចាប់ម្ដងៗនោះឡានឡិចសីុសខាងលើនេះតែងតែបើកមកចេញមុខកាងជារៀងរហូតជាក់ស្ដែងដូចជានៅព្រឹកមិញនេះជាដើម។

រីឯប៉ូលិសចរាចរណ៍សណ្ដាប់រាជធានីភ្នំពេញនាសព្វថ្ងៃនេះវិញ គឺជិះម៉ូតូដើរប្រមូលលុយពីឡានតាក់សីុតាមផ្លូវជាតិលេខមួយនិងនៅលើស្ពានព្រះមុនីវង្ស និងក្រោមស្ពានអាកាសកកបាលថ្នល់ជាប្រចាំ ។ ដូចនេះគួរអាជ្ញាធរក្រុងជួយមើលផងបញ្ហាប៉ូលិសក្រុង និងប៉ូលិសដើរយកលុយតាក់សីុនិងកាងឡានតាក់សីុបង្កការកកស្ទះចរាចររាល់ថ្ងៃនេះធ្វើអោយអ្នកដំណើរមិនសប្បាយចិត្តសោះ ។

ចំពោះ‌ឡានខាងលើនោះគេឃើញម្ចាស់ឡានជាប៉ូលិសច្បារអំពៅកំពុងរត់ការទៅជួបជាមួយអភិបាលខណ្ឌមានជ័យដើម្បីសុំឡាននោះមកវិញតែកូនចៅនិយាយថា បើមេខណ្ឌគាត់អោយឡាននោះទៅម្ចាស់ឡានជាប៉ូលិសខណ្ឌច្បារអំពៅវិញនោះ ថ្ងៃមុខថ្ងៃក្រោយមិនចាំបាច់បញ្ជាអោយចុះចាប់ឡានអាណាធិបតេយ្យនោះទៀតទេ ពោលគឺអស់ទឹកចិត្ត ។ រង់ចាំមើលមើសតើអភិបាលខណ្ឌមានជ័យគាត់ទន់ចិត្តអោយឡាននោះទៅវិញដែរឬយ៉ាងណា ៕

s r

Loading...