ចាប់​ជនជាតិ​ចិន១០០នាក់បើកល្បែង និងជំរិត​តាម​ Internet

ភ្នំពេញ៖ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បាន​បន្ត​ប្រតិបត្តិ​ការចុះទៅ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ជនជាតិ​ចិន​ចំនួន១០០នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet និង​បើក​ល្បែង​ខុសច្បាប់ នៅ​ខណ្ឌទួលគោក។

ការបង្ក្រាបនេះស្ថិតនៅផ្ទះ​លេខ៩៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​មានការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។

កម្លាំង​បាន​ពិនិត្យឃើញ​មាន​ជនជាតិ​ចិន ចំនួន១០០នាក់ ស្រី១៩នាក់ បាន​ស្នាក់នៅ​ប្រព្រឹត្ត​បទល្មើស VOIP និង Game Online។ ជនជាតិ​ចិន​ទាំង១០០នាក់​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​​ត្រួតពិនិត្យ និង​អនុវត្តតាម​នីតិវិធី ៕

 

Loading...