ចាប់​​ឃា​ត់ខ្លួនបុរស​ម្នា​ក់យ​ក​ដែ​កឆាបចា​ក់​គូ​​ជម្លោះស្លាប់

ខេត្តកណ្តាល ៖ បុរស​ម្នា​ក់ ត្រូវ​សម​ត្ថកិ​ច្ច ចាប់​​ឃា​ត់ខ្លួន បន្ទា​ប់ពី ​យ​ក​ដែ​កឆាប ចា​ក់​គូ​​ជម្លោះ ប​ណ្តាល​​ឲ្យ​ស្លាប់ ពេ​ល​កំពុ​ង បញ្ជូន​ទៅ​ស​ង្គ្រោះ នៅ​មន្ទី​រពេទ្យ​ កាល​ពី​វេលា​​ម៉ោង ២​០​និ​ង​០០ នា​ទី ថ្ងៃទី​១​៦ ខែ​កក្កដា ឆ្នាំ​​២០១៨ ​ចំណុច​​ភូមិ ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់ ឈ្មោះ ទុំ ប៊ុនធឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ មុខរបរ កសិករ ។ ដ​ផ​យ​ឡែក ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ អ៊ី វាសនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ មុខរបរ មិន​ពិតប្រាកដ​។​

នៅពេល​កើតហេតុ ជនសង្ស័យ កំពុង​អង្គុយ ផឹកស្រា​ថ្នាំ នៅក្បែរ​ផ្ទះ របស់​ឈ្មោះ ទូច ផល ភេទ​ស្រី អាយុ ៦០ ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ មាន​គ្នា ០២ គឺ​ឈ្មោះ ឃួន សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ និង​ឈ្មោះ ម៉ៅ ហេ​ឡូ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែ រ​មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ពេល​កំពុង អង្គុយ​ផឹកស្រា ជនរងគ្រោះ បាន​ដើរ​មកដល់ រួច​ឈរ​ផឹកស្រា ជាមួយ ជនសង្ស័យ បាន ០១​កែវ ពេលនោះ ជនសង្ស័យ និង​ជនរងគ្រោះ ក៏បាន​ឈ្លោះប្រកែក​គ្នា រួច​ក៏បាន ប្រតាយប្រតប់ ដោយ​ដៃ​ទៅវិញទៅមក ខណៈនោះ ឈ្មោះ ម៉ៅ ហេ​ឡូ បាន​ចូលទៅ ឃាត់​បំបែកចេញ​។ ជនសង្ស័យ បាន​ឡើង​ម៉ូតូ ជិះ​ចេញ​បាន ចម្ងាយ ១០​ម៉ែត្រ ក៏​ឈប់​ម៉ូតូ រួច ស្ទុះ​ចូល ទៅ​ម្តងទៀត យក​ដែកឆាប ពី​ចង្កេះ ចាក់ទៅលើ ជនរងគ្រោះ ចំ​ដងខ្លួន ក្រោម​ឃ្លៀក ខាងឆ្វេង រងរបួស​ធ្ងន់​។​

បន្ទាប់មក ជនសង្ស័យ បាន​បោះចោល ដែកឆាប នៅក្បែរ កន្លែងកើតហេតុ រួច​ឡើង​ជិះ​ម៉ូតូ គេចខ្លួន​ តែត្រូវសមត្ថកិច្ចចាប់បាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

Loading...