ចិនចាប់ខ្លួនមនុស្ស១៥.០០០នាក់ពាក់ព័ន្ធបទឧក្រិដ្ឋតាមបណ្តាញអ៊ីនធើណេត

ប៉ូលិសចិនបានប្រកាសកាលពីថ្ងៃទី១៨ ខែសីហាថា ពួកគេបានចាប់ខ្លួនមនុស្សប្រមាណ១៥.០០០នាក់ពាក់ព័ន្ធបទឧក្រិដ្ឋកម្មដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខអ៊ីនធើណេត ខណៈដែលរដ្ឋាភិបានកាន់តែខ្លាំងក្លាឡើងក្នុងការគ្រប់គ្រងទៅលើបណ្តាញអ៊ីនធើណេតនោះ ។

ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ២០១៣រហូតមក ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានចាត់វិធានការយ៉ាងខ្លាំងក្លាបង្ក្រាបទៅលើបណ្តាញអ៊ីនធើណេតនៅក្នុងប្រទេសចិន ដែលបក្សកុម្មុយនីស្តមានទស្សនៈយល់ឃើញថា ត្រូវតែគ្រប់គ្រងឲ្យបាន ។ នេះបើតាមក្រុមសា្រវជ្រាវ និងក្រុមសាស្រាចារ្យបានលើកឡើង ។

ក្រសួងសន្តិសុខសាធារណៈរបស់ចិនបានចេញសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ប៉ូលិសក្នុងប្រទេសចិនបានតាមដានស៊ើបអង្កេតករណីឧក្រិដ្ឋតាមបណ្តាញអ៊ីនធើណេត៧.៤០០ករណី ។ ប៉ុន្តែប្រភពនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះឡើយ ។

រដ្ឋាភិបាលចិនបានដាក់ចេញផែនការរយៈពេល៦ខែដើម្បីបោសសម្អាតទៅលើបណ្តាញអ៊ីនធើណេត ។ ក្រសួងដដែលបានបញ្ជាក់ថា ជំហានចុងក្រោយនេះ ស្ថាប័នសន្តិសុខសាធារណនឹងបន្តដំណើរការស៊ើបអង្កេត និងចាត់វិធានការប្រឆាំងចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត ។ យុទ្ធនាគារនេះផ្តោតទៅលើបទឧក្រិដ្ឋធំៗ និងការកម្ចាត់ក្រុមល្មើសតាមបណ្តាញអនឡាញផងដែរ ។

វិធានការទាំងនេះផ្តោតទៅលើគេហទំព័រទាំងឡាយណាដែលផ្តល់ព័ត៌មានមិនពិត ខុសច្បាប់ ធ្វើឲ្យមានការឈឺចាប់ ។ ក្រៅពីនេះ នៅមានគេហទំព័រដែលផ្សព្វផ្សាយរូបភាពអាសអាភាស គ្រឿងផ្ទុះ កាំភ្លើង និងល្បែងផងដែរ ។ ជាសរុបមក ប៉ូលិសបានស៊ើបអង្កេតទៅលើគេហទំព័រប្រមាណ៦៦.០០០នៅក្នុងប្រទេសចិន ។

ប្រទេសចិនបានក្លាយជាប្រទេសដែលមានពលរដ្ឋប្រើប្រាស់បណ្តាញអ័នឡាញច្រើនជាងគេបំផុត ។ រដ្ឋាភិបាលមានការរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើព័ត៌មានទាំងឡាយ ជាពិសេសព័ត៌មានដែលបរិហាររិះគន់ទៅលើបក្សកុម្មុយនីស្តចិន ៕

p02-110711-p2r

mass-arrest

Loading...

Leave a Reply

Your email address will not be published. Required fields are marked *