ចិនត្រៀមខ្លួន​ខ្ពស់ ចំពោះ​វត្តមាន​របស់​នាវា ផ្ទុក​យន្តហោះ​អា​មេ​រិ​ក នៅ​សមុទ្រ​ចិន​ខាងត្បូង

ក្រសួង​ការពារ​ប្រទេស​ចិន បាន​ប្រកាស​ឲ្យ​ដឹង នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ម្សិលមិញ​ថា ខ្លួន​មានការ​ប្រុងប្រៀប​ខ្ពស់ ចំពោះ​វត្តមាន​របស់​នាវា ផ្ទុក​យន្តហោះ​អា​មេ​រិ​ក នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​លើក​ឡើង​ថា ប្រទេស​ចិន គោរព​សេរីភាព នៃ​ការ​ធ្វើ​នាវាចរណ៍ សំរាប់​ប្រទេស​ទាំងអស់ នៅ​ក្នុង​ដែនទឹក​នោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់​សារព័ត៌មាន រ៉​យ​ទ័​រ (Reuters) នៅ​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ម្សិលមិញ​នេះ​។

នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក ឈ្មោះ USS Carl Vinson អម​ជាមួយនឹង​នាវាចំបាំង ជា​ច្រើន​គ្រឿង បាន​កំពុង​ធ្វើ​ប្រតិបត្តិការ យាមល្បាត​ជា​ទំលាប់ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​សៅរ៍ ស​ប្តា​ហ៍​មុន ក្រោយ​ពេល​ភាព តានតឹង​កើនឡើង ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង របស់​ប្រទេស​ចិន លើ​ដែនទឹក​មាន​ជំ​លោះ​។

អ្នកនាំពាក្យ ក្រសួង​ការពារ​ប្រទេស​ចិន Ren Guoqiang បាន​និយាយ​ថា ប្រទេស​ចិន បាន​គ្រប់គ្រង​ស្ថានភាព ទាកទង​ទៅ​នឹង​វត្តមាន របស់​នាវា​ផ្ទុក​យន្តហោះ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

“​ប្រទេស​ចិន សង្ឃឹមថា អា​មេ​រិ​ក នឹង​គោរព​អធិបតេយ្យភាព និង​បញ្ហា​សន្តិសុខ របស់​ប្រទេស​នៅ​ក្នុង​តំបន់ និង​គោរព​កិច្ច​ប្រឹងប្រែង របស់​ប្រទេស​ទាំងអស់ នៅ​ក្នុង​តំបន់ ដើម្បី​រក្សា​សន្តិភាព និង​ស្ថេ​រ​ភាព នៅ​ក្នុង​ស​មុ​ទ្រុ​ចិន​ខាងត្បូង​”​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​អ្នកនាំពាក្យ ក្រសួងការពារជាតិ​ចិន ទៅ​កាន់​សារព័ត៌មាន​មួយ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ប្រទេស​ចិន សង្ឃឹមថា សកម្មភាព​របស់​អា​មេ​រិ​ក អាច​ធ្វើ​ឲ្យ​មាន​ថាមពល​វិជ្ជមាន ដល់​ស្ថាន​ភាពល្អ​នេះ​។

លោក​បន្ថែម​ទៀត​ថា ទំនាក់ទំនង​ល្អ ផ្នែក​យោធា រ​វាយ​ប្រទេស​ទាំង​ពីរ គឺ​មាន​ផលប្រយោជន៍ សំរាប់​ប្រទេស​ទាំង​សងខាង ព្រមទាំង​ប្រទេស នៅ​ក្នុង​តំបន់ និង​ពិភពលោក ហើយ​ប្រទេស​ចិន សង្ឃឹមថា អា​មេ​រិ​ក អាច​ជួប​ចិន ពាក់​កណ្តាលផ្លូវ ពង្រឹង​ការ​ទំនាក់ទំនង និង​ដើម្បី​ជៀសវាង ការ​វិនិច្ឆ័យ​គ្នា​ខុស​។

ប្រទេស​ចិន ទើបតែ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​ផ្លូវទឹក នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ស​ប្តា​ហ៍​មុន​។

ប្រទេស​ចិន ទាមទារ​កានកាប់​កោះ​ជា​ច្រើន និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក និង​តំបន់​ស្ទើរ​ទាំងស្រុង នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​អះអាង​ថា ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន​។

អស់​ជា​ច្រើន​ឆ្នាំ មក​ហើយ ចិន​បន្ត​សាងសង់ កោះ​សិប្បនិម្មិត​ជា​ច្រើន នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​មានការ​ធ្វើ​ចរាចរណ៍ ពាណិជ្ជកម្ម ដែល​មាន​តំលៃ​ទឹកប្រាក់ ៥ លាន លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ​។

ប្រទេស​ព្រុយ​ណេ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន តៃវ៉ាន់ និង វៀតណាម ក៍បាន​ទាមទារ​តំបន់​ទឹក​ខ្លះ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​តំបន់​សំបូរ ទៅ​ដោយ​ធនធានធម្មជាតិ ប្រេង និង​ឧស្ម័ន ៕

Loading...